ស្លាកសញ្ញានៃម៉ាកផលិតផលនានាតែងតែដើរតួយ៉ាងសំខាន់ដើម្បីកំណត់ពីអត្តសញ្ញាណ ហើយស្លាកសញ្ញាទាំងអស់នោះក៏បានបង្កប់នូវអត្ថន័យមួយចំនួនដែលបង្ហាញពីគុណភាព និងគុណតម្លៃនៃផលិតផលនោះ។ ខាងក្រោមនេះ ជាអត្ថន័យរបស់ស្លាកសញ្ញានៃម៉ាករថយន្តមួយចំនួនដែលលោកអ្នកអាចមិនធ្លាប់ដឹង៖
១. Audi
១. Audi
ស្លាកសញ្ញាមានរូបកងប្រទាក់គ្នាចំនួន ៤ ដែលដំណាងឲ្យការរួមបញ្ចូលគ្នានៃក្រុមហ៊ុនAudi, Horch, DKW, និង Wanderer កាលពីឆ្នាំ ១៩៣២។
២. BMW
ជាអក្សរកាត់នៃពាក្យ Bayerische Motoren Werke AG ហើយស្លាកសញ្ញានេះគឺបានមកពីស្រមោលនៃស្លាបកង្ហារនៃយន្តហោះអាល្លឺម៉ង់ដែលប្រើក្នុងសង្គ្រាមលោកលើកទី២ ហើយពណ៌របស់វាគឺយកតាមពណ៌នៃទង់របស់រដ្ឋ Bavaria ដែលជារដ្ឋសហព័ន្ធរបស់អាល្លឺម៉ង់។
៣. Lamborghini
ជាមួយស្លាកសញ្ញារូបគោបូក ដែលជាសត្វតំណាងឲ្យតារានិករ Taurus របស់លោក Ferruccio Lamborghini ជាបិតាស្ថាបនិកម៉ាក Lamborghini ហើយគាត់ជាមនុស្សចូលចិត្តការប្រកួតគោជល់ខ្លាំងបំផុត។
៤. Mazda
ស្លាកសញ្ញាអក្សរ M ដែលមានរាងដូចជាស្លាបដែលតំណាងឲ្យការហោះហើរឆ្ពោះទៅអនាគត។ ជាមួយអក្សរ V នៅចំកណ្ដាលដែលតំណាងឲ្យគំនិតច្នៃប្រឌិត ភាពរឹងមាំ និងភាពរស់រវើក របស់ Mazda។
៥. Mercedes
ស្លាកសញ្ញាដ៏សាមញ្ញជាមួយនឹងរាងផ្កាយមានគំនូសបីដែលសំដៅទៅលើការគ្រប់គ្រងផ្លូវគោក, ផ្លូវទឹក និង ផ្លូវអាកាស។
No comments:
Post a Comment