ព្យុះព្រិលទាំងនេះត្រូវបានគេដាក់ឈ្មោះថា Snowzilla បានធ្លាក់នៅលើរដ្ឋជាង១០ ចាប់តាំងពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យម្សិលមិញ ដែលគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់ប្រជាជនជាង ៨៥លាននាក់ ដោយត្រូវសម្ងំតែនៅក្នុងផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
ចំណែកនៅឧទ្យាន Central Park ទីក្រុងញ៉ូយ៉ក ព្រិលធ្លាក់កម្រាស់ ៦៨សង់ទីម៉ែត្រ ដែលជាកម្រិតក្រាស់ជាងគេលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រចាប់តាំងពីឆ្នាំ ១៨៦៩ និង ៥៥សង់ទីម៉ែត្រនៅរដ្ឋវ៉ាស៊ីនតោន។
ព្យុះព្រិលបានបញ្ចប់ ធ្វើឲ្យសីតុណ្ហភាពវិលមករកប្រក្រតីវិញ ធ្វើឲ្យតាមមហាវិថីធំៗ ស្ថាប័នរដ្ឋ សារមន្ទីរ និងកន្លែងផ្សេងៗទៀត បានបើកដំណើរការឡើងវិញក្រោមសីតុណ្ហភាព សូន្យអង្សា។
ប៉ុន្តែចំនួនពលរដ្ឋស្លាប់ គេរំពឹងថានឹងកើនឡើង ហើយអាជ្ញាធរបានណែនាំឲ្យគ្រប់គ្នាប្រុងប្រយ័ត្នខ្ពស់ ពិសេសពេលបើក បើពុំមានកិច្ចការចាំបាច់ មិនត្រូវចេញទៅក្រៅឡើយ៕
No comments:
Post a Comment