តាមរយៈវិបសាយ របស់ក្រុមហ៊ុនផលិតសំលៀកបំពាក់ល្បីរបស់សហរដ្ឋអាមេរិក Levi Strauss & Co. ជាពិសេសផលិតផល ខោខូវប៊យស្លាកសញ្ញា Levi’s ដែលគ្រប់គ្នាពេញនិយមស្លៀក បានបង្ហាញមូលហេតុខ្លីៗ ថាហោប៉ៅតូចនោះ គឺជា ហោប៉ៅដាក់នាឡិកា។ ក្រៅពីនោះ ហោប៉ៅតូចដែលមនុស្សគ្រប់គ្នាធ្លាប់ដាក់ចុងម្រាមដៃស៊កចូលលេងនោះ គឺមានអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាសម្រាប់ដាក់របស់របរតូចៗរាប់ទាំង កាក់ ឈើគូស សំបុត្រ ស្រោមអនាម័យកុំឲ្យជ្រុះទៅណា។
វិបសាយ Levi’s ដែលរៀបរាប់ដោយលោក Tracey Panek បន្ថែមទៀតថា ហោប៉ៅតូចបន្ថែមនោះគឺជាម៉ូដពេញនិយម មានតាំងពីសម័យឆ្នាំ ១៨៧៩ លើខោខូវប៊យស៊េរីចាស់ ខោខូវប៊យខៀវ ដែលមានហោប៉ៅក្រោយមួយ និងហោប៉ៅចំហៀង ពីរ បូកទាំងហោប៉ៅតូចពីក្នុងមួយនោះផង៕
No comments:
Post a Comment