Sunday, January 24, 2016

ល្បិចតូចៗកម្ចាត់សត្វល្អិត​មិនត្រូវការថ្នាំគីមី


សំបក ក្រូចឃ្វិច​មាន​ប្រសិទ្ធភាព​អស្ចារ្យ ក្នុងការ​បណ្តេញ​មូល​​ពពួក​ថ្នាំ​សម្លាប់សត្វ​ល្អិត​ច្រើន​មាន​ក្លិន​ពិបាក​ទ្រាំនិង​ពុល ។ ល្បិច​មួយចំនួន​ខាងក្រោម​នេះ នឹង​ជួយ​អ្នក​វិធី​កម្ចាត់​សត្វល្អិត ដោយ​មិនចាំបាច់ ត្រូវ​ប្រើ​ថ្នាំ​នៅតែមាន​ប្រសិទ្ធភាព​ខ្ពស់ ។
មូស​សំបក​ក្រូច​ឃ្វិ​ច៖ ចូរ​អ្នក​បកសំបក​ក្រូចឃ្វិច​, ក្លិន​សំបក​ក្រូច​មាន​ប្រសិទ្ធភាព​បណ្តេញ​មូស​យ៉ាង​ប្រសិទ្ធភាព ។ ក្រៅពីនេះ អ្នក​អាច​
ប្រើ​សំបក​ក្រូចឃ្វិច​ហាល​ស្ងួត និង​យកទៅ​ដុត​នៅក្នុង​បន្ទប់​, ពុំ​ត្រឹមតែ​កម្ចាត់​បាន​មូស​ប៉ុណ្ណោះ​ទេ តែ​អ្នក​អាច​បណ្តេញ​បាន​សត្វល្អិត​១​ចំនួន​ផ្សេងទៀត ។​
-ទឹក​ស្ក​រៈ ដាក់​ទឹក​ស្ករ​ប្រមាណ ៣០ ទៅ ៥០ មី​លី​ម៉ែត្រ ទៅក្នុង​កែវ​គ្រី​ស្តា​ល់ និង​ដាក់​នៅលើ​តុ ឬ កន្លែង​មាន​មូស​ច្រើន នៅក្នុង​បន្ទប់ ។
ដោយ​ស្វ័យប្រវត្តិ​សត្វ​មូស នឹង​ហិត​ដឹង​ក្លិន​ស្ករ និង​ហើរ​ចូលក្នុង​ដប​, ស្លាប​របស់​មូស​នឹងត្រូវ​ស្អិត ទៅក្នុង​ទឹក​ស្ករ ហើយនឹង​មិន​ហើរ​បាន​ទៀត ។
​- សង្កើច​ប្រេង​កាត៖ អ្នក​អាច​ប្រើ​ប្រេងកាត​បន្តិច យក​ចង្កឹះ​មួយនិង​សម្បើម​បន្តិចជ្រលក់​ប្រេងកាត​, បន្ទាប់មកព្រួស​ជុំវិញ​គ្រែ​របស់ខ្លួន។ ដើម្បី​ការពារ​សុខភាព​របស់​មនុស្ស​គ្រប់គ្នាក្នុង​គ្រួសារ​, ក្រោយពេល​ព្រួស ប្រេងកាត​ស្នើ​គ្រប់គ្នា​ចេញពី​បន្ទប់​រង់ចាំ ពេលណា​ក្លិន​ប្រេង​កាត់​អន​ធុំ និង
ហើរ​អស់​ទើប​បន្តធ្វើ​សកម្មភាព​ធម្មតា ។​ ពុំ​ត្រឹមតែ​សង្កើច​ប៉ុណ្ណោះ​ទេ ពពួកសត្វ​ល្អិត​ផ្សេងៗ​ដូចជា កន្លាត ក៏​មិនអាច​ទ្រាំទ្រ​បាន​ក្លិន​ប្រេងកាត​
នេះ​ សត្វល្អិត​ផ្សេងៗ​ហិតក្លិន​ប្រេង​កាត់​នឹង​ងាប់ ។
-កន្លាត​ទឹក​ស្ករ និង​ទឹក​លាងចាន៖ អ្នក​ក៏​អាច​ប្រើ​ទឹក​ស្ករ និង​បន្ថែម​ទឹក​លាងចាន​បន្តិច​ទៅក្នុង​នោះបន្ទាប់មក​កូរ និង​ចាក់​ចូលក្នុង​ចានទាប​មួយ ល្បាយ​នេះ​ទាក់ទាញ​កន្លាត​បំផុត​, ក្រោយពេល​កន្លាត​ហិតក្លិន​ល្បាយ​នេះ ទៅ​ក្បែរ​ហើយ នឹង​ធ្លាក់ចូល​ចាន អ្នកនឹង​ទាក់​បាន​កន្លាត​យ៉ាងច្រើន ។អ្នក​គួរ​ដាក់​ចាន​ល្បាយ​នេះ នៅ​កន្លែង​ដែលមាន​កន្លាត​ ឆ្លងកាត់​ច្រើន ដូចជា​ទូ​ដាក់​អាហារ​, លើ​តុ​... ។​
- ក្លិន​ត្រសក់​ធ្វើ​ឲ្យ​ហ្វូង​កន្លាត​ភ័យខ្លាច​ត្រលក់៖ កន្លាត​ស្អប់​ក្លិន​ត្រលក់​ណាស់​, ហេតុនេះ អ្នក​អាច​កាត់​ផ្លែ​ត្រសក់ និង​ដាក់​នៅក្នុង​ទូ​អាហារ​របស់​គ្រួសារ​ខ្លួន ។ ក្នុង​១​រយៈ​ពេលណា​នោះ​, ប្រសិន​ផ្លែ​ត្រសក់​ក្រៀម អ្នក​អាច​កាត់ចោល​ផ្នែក​ក្រៀម និង​បន្ថយ​បណ្តេញ​បាន​សត្វ​កន្លាត ។​
-ខ្ទឹមបារាំង៖ ក្លិន​ខ្ទឹមបារាំង ជា​ក្លិន​ដែល​កន្លាត​ស្អប់​បំផុត ។ វិធី​សាមញ្ញ​មួយ គឺ​អ្នក​អាច​កាត់​ខ្ទឹមបារាំង​ជា​បំណែក​តូចៗ ។ បន្ទាប់មក អ្នក​អាចដាក់​នៅក្នុង​ចានចង្កឹះ ឬ​ចានទាប ដើម្បី​ដេញ​កន្លាត ។​
-ស្រមោច​​សំបក​ស៊ុត​កិន​ម៉ដ្ឋ ជា​វិធី​កម្ចាត់​ស្រមោច​ដ៏​ល្អ​សំបក​ស៊ុ​ត៖ ហាល​ស្ងួត​សំបក​ស៊ុត និង​កិន​ទៅជា​ម្សៅ​, ម្សៅ​នេះ​នឹង​ជា​របស់​បង្ក​ជា​ក្លិន​ពិបាក​ទ្រាំ​ឲ្យ​ស្រមោច​, បន្ទាប់មក រោយ​ទៅក្នុង​កន្លែង​មាន​ស្រមោច ។ ដូច្នេះអ្នក​នឹងមាន​វិធី​មួយ ដើម្បី​បណ្តេញ​ស្រមោច​យ៉ាង​ប្រសិទ្ធភាព ។​
ក្រូចឆ្មា​រ៖ អ្នក​អាច​ច្របាច់​ក្រូចឆ្មារ​ស្រស់​ទៅក្នុង​សំបុក​ស្រមោច ឬ កន្លែង​ស្រមោច​ប្រមូលផ្តុំ ឬ រោយ​សំបក​ក្រូចឆ្មារ​ចិញ្ច្រាំ​ល្អិតៗ ទៅលើ​នោះ
គឺ​ហ្វូង​ស្រមោច​នឹង​បំបែក​រត់ចេញ​ដោយ​ខ្លួនឯង ។ ក្រៅពីនេះ គេ​នៅ​រោយ​ទៅលើ​សំបុក​ស្រមោច នូវ​កាក​កាហ្វេ​, ផេះ​, ម្សៅ ឬ ម្សៅ​ម្រេច ។
- កណ្តៀរ​, ខ្មូត​កបូ​រ៍៖ អ្នក​អាច​ប្រើប្រាស់​កបូ​រ៍ (Camphor), ក្លិន​កបូ​រ៍ នឹង​ភាយ​ចេញ ធ្វើ​ឲ្យ​កណ្តៀរ​, ខ្មូត ស្អប់ និង​ខ្លាច​មិន​ហ៊ាន​លេចមុខ ។
-​​ម្ទេស​មាន​ប្រសិទ្ធភាព​កម្ចាត់​កណ្តៀរ​, ខ្មូត​ម្ទេស៖ អ្នក​អាច​កាត់​ម្ទេស និង​ដាក់​ចូលក្នុង​ចាន​តូច​១ ដាក់​ក្បែរ​កន្លែង​មាន​កណ្តៀរ​, ខ្មូត ឧស្សាហ៍​បង្ហាញខ្លួន ។ ដូច្នេះ អ្នកនឹង​បញ្ចៀស​មិន​ឲ្យ​ពួកវា​មាន​វត្ត​មាននៅ​កន្លែង​ដែល​អ្នក​មិន​ចង់ ។​
- កណ្តុរ​ ក្រៅពី​ពពួក​ថ្នាំ​សម្លាប់​កណ្តុរ ដែល​អ្នក​អាច​ទិញ​នៅ​ទីផ្សារ​, អ្នក​អាចបង្កើត​ដោយ​ខ្លួនឯង នូវ​ថ្នាំ​សម្លាប់​កណ្តុរ​ដ៏​សាមញ្ញ​បំផុត​មួយ ។ ដំបូងអ្នក​អាច​ត្រៀម​បាយ​មាន​ក្លិនក្រអូប​ប្រហើរ រួច​ច្របល់​ជាមួយ​ម្សៅ​ស៊ីម៉ង់ត៍​បន្តិច ។ ក្រោយពេល​លាយ​ហើយ អ្នក​អាចដាក់​នៅត្រង់​កន្លែង​ក​ណ្តុ​រ​ចេញចូល​ច្រើន ។ ពេល​កណ្តុរ​ស៊ី​បាយ​នេះ ស៊ីម៉ង់ត៍​នឹង​ស្រូបទឹក និង កក​រឹង​មកវិញ ធ្វើ​ឲ្យ​កណ្តុរ​ត្រូវ​ទល់លាមក ក៏​ដូច​ពោះ​ហើមប៉ោង​ឡើង ហើយនឹង​ងាប់ ៕

No comments:

Post a Comment