
ជីអង្កាម ១២សន្លឹក
ក្រូចឆ្មារ ១ផ្លែ
ត្រសក់ ១ផ្លែ
ខ្ញី ១មើម
ទឹកដាំពុះ(ទុកអោយត្រជាក់) ២លីត្រ
របៀបធ្វើ៖
១. លាងក្រូចឆ្មារនិងត្រសក់អោយស្អាតដោយទុកទាំងសម្បក ចំណែកឯខ្ញីចិតឬកោសសម្បកចេញហើយសឹមលាងទឹកអោយស្អាត។ ជីអង្កាមបេះអោយស្អាតលាងទឹកអោយស្អាតទុកមួយអន្លើសិន។
២. ចិតក្រូចឆ្មារ ត្រសក់ និង ខ្ញីស្តើងៗហើយដាក់វាចូលទៅក្នុងក្រឡស្អាតដែលយើងគិតថាអាចផ្ទុកចំណុះទឹក២លីត្រនេះបានបន្ទាប់មកដាក់ជីអង្កាមចូល។
៣. ចាក់ទឹកចំណុះ២លីត្រចូលទៅក្នុងល្បាយទាំងអស់ហើយបិទគំរបអោយជិតយកទៅក្លាស្សេក្នុងទូទឹកកក៨ម៉ោង។ ហើយកុំភ្លេចកូរវាអោយសព្វដើម្បីអោយសារធាតុចិញ្ចឹមចេញពីល្បាយចូលទៅក្នុងទឹក។ ទទួលទានជំនួសទឹកធម្មតាជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់៕
No comments:
Post a Comment