Sunday, January 24, 2016

សណ្ឋាគារ​កម្ពុជា Shinta Mani Resort ជាប់​លេខ២ ជា​សណ្ឋាគារ​ល្អ​ផ្ដាច់​លើ​លោក

សណ្ឋាគារ Shinta Mani Resort ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​ជាប់​ចំណាត់​ថ្នាក់​លេខ២ ជា​សណ្ឋាគារ​ល្អ​ផ្ដាច់​លើ​​លោក​ប្រចាំ​ឆ្នាំ២០១៦ នេះ។ ការ​ចាត់​ថ្នាក់​ធ្វើ​ឡើង​​រៀង​រាល់​ឆ្នាំ​ដោយ​គេហទំព័រ​ទេសចរណ៍ TripAdvisor តាម​រយៈ​ការ​វាយ​តម្លៃ​លើ​ចំណុច​ជា​ច្រើន បូក​រួម​ទាំង​ការ​បោះ​ឆ្នោត​របស់​អ្នក​ទេសចរ​ទូទាំង​ពិភពលោក​ផង​ដែរ។






មុន​នឹង​ចាត់​ថ្នាក់​សណ្ឋាគារ​ល្អ​ផ្ដាច់​លើ​លោក TripAdvisor បាន​វាយ​តម្លៃ​លើ សេវាកម្ម គុណភាព អនាម័យ ភាព​ស្រស់​ឆើតឆាយ និង​ការ​ផ្ដល់​​ជូន​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​ចំពោះ​អតិថិជន។ ចំណាត់​ថ្នាក់​នេះ​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ទាំង​ឡាយ ងាក​មក​ចាប់​អារម្មណ៍​ព្រះ​រាជាណាចក្រ​កម្ពុជា​កាន់​តែ​ខ្លាំង ព្រោះ​មនុស្ស​រាប់​លាន​នាក់​តែង​តាម​ដាន​គេហទំព័រ TripAdvisor មុន​ចេញ​ដំណើរ​ទេសចរណ៍​ផ្សង​ព្រេង​​របស់​ខ្លួន។
​សណ្ឋាគារ Shinta Mani Resort មាន​ការ​រចនា​ប្លែក​ពី​គេ ដែល​ផ្ដល់​បទ​ពិសោធន៍​មិន​អាច​បំភ្លេច​បាន​ដល់​អ្នក​ស្នាក់​នៅ។ សួនច្បារ​ដ៏​ស្ងប់​ស្ងាត់ ទេសភាព​ត្រជាក់​ភ្នែក បូក​រួម​ទាំង​អាង​ហែល​ទឹក​ដ៏​ធំ ពិត​ជា​មិន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ខក​បំណង។ សណ្ឋាគារ​ដ៏​ប្រណីត​នេះ មាន​ទីតាំង​ស្ថិត​នៅ​​ចន្លោះ​សួន Royal Gardens និង តំបន់​ផ្សារ​ចាស់ ដែល​អាច​ធ្វើ​ដំណើរ​ពី​ប្រាសាទ​អង្គរ​វត្ត​ត្រឹម ១៥​នាទី​ប៉ុណ្ណោះ៕

លេខ១. សណ្ឋាគារ Umaid Bhawan Palace Jodhpur ប្រទេស​ឥណ្ឌា (តម្លៃ​ស្នាក់​នៅ​មធ្យម ៧៣៤​ដុល្លារ​ក្នុង​មួយ​យប់)

No comments:

Post a Comment