ក្រៅពីការប្រើផលិតសារធាតុគីមី សូមសាកល្បងមកជ្រើសរើសផលិតផលធម្មជាតិដើម្បីថែរក្សាសម្រស់ អ្នកនឹងទទួលបានលទ្ធផលដែលមិនគួរអោយជឿ។ខាងក្រោមនេះជា វិធីថែរក្សាសម្រស់បែបធម្មជាតិទាំង ៨យ៉ាង៖
១. កម្ចាត់កោសិកាស្បែកងាប់
ស្ករត្នោតអាចជួយបន្ទន់ស្បែករបស់អ្នកក្នុងរយៈពេលខ្លី។ យកស្ករត្នោតលាយជាមួយទឹកឲ្យខាប់ រួចលាបលើផ្ទៃមុខរបស់អ្នក។ លាងសម្អាតចេញ ហើយសម្លឹងមើលស្បែកដ៏ទន់រលោងរបស់អ្នក។
២. ព្យាបាលបញ្ហាប៉ោងសរសៃឈាមដោយប្រើប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកនូវសារធាតុដូចនឹងថ្នាំអាស្ពីរីនដែរ។ វាក៏អាចជួយពង្រឹងសរសៃឈាមផងដែរ។ ដើម្បីព្យាបាលបញ្ហាប៉ោងសរសៃឈាម អ្នកត្រូវហាន់ប៉េងប៉ោះជាបន្ទះស្តើងៗ រួចបិតលើសរសៃឈាមដែលឈឺចាប់រយៈពេល ៣-៤ ម៉ោង។ រក្សាការបិតបន្ទះប៉េងប៉ោះថ្មីត្រង់កន្លែងដដែល។ លាងសម្អាតវាចេញ។
៣. កម្ចាត់បញ្ហាមុនក្បាលខ្មៅ
ម៉ាស់ស៊ុតសអាចជួយរឹតបន្តឹងរន្ធញើស ជួយកាត់បន្ថយការកើតមុនក្បាលខ្មៅថ្មីៗ ក្នុងពេលកំពុងកម្ចាត់មុនក្បាលខ្មៅចាស់ៗ។ អ្វីដែលអ្នកត្រូវធ្វើគឺ លាបស៊ុតសលើស្បែករបស់អ្នក និងប្រើក្រដាសជូតមាត់បិតលើវាថ្នមៗ។ បកក្រដាសជូតមាត់ចេញ រួចលាបក្រែមផ្តល់សំណើម។៤. ព្យាបាលបញ្ហាក្រចកលឿងឲ្យប្រែទៅជាស និងស្រស់ស្អា
ត្រាំក្រចករបស់អ្នកក្នុងទឹកក្រូចឆ្មារយៈពេល ១០-១៥នាទីជារៀងរាល់ថ្ងៃ រហូតដល់អ្នកទទួលបានលទ្ធផលដែលអ្នកចង់បាន។
៥. កម្ចាត់មុន និងអាចម៌រុយ
ទឹកកកអាចប្រើដើម្បីកម្ចាត់អាចម៌រុយបានយ៉ាងឆាប់រហ័ស។ ខ្ចប់ដុំទឹកកកក្នុងក្រណាត់មួយ រួចញីត្រង់កន្លែងកើតមុន និងអាចម៌រុយក្នុងរយៈពេល ២-៣វិនាទី។ រង់ចាំរយៈពេល ២-៣នាទី ហើយធ្វើបែបនេះម្តងទៀត។
៧. រៀនពីវិធីកោររោមក្លៀកឲ្យបានត្រឹមត្រូវ
ប្រើសាប៊ូលាងមុខដើម្បីកម្ចាត់កោសិកាស្បែកងាប់ត្រង់ក្លៀករបស់អ្នក។ បន្ទាប់មកលាបក្រែមផ្តល់សំណើមត្រង់កន្លែងដែលអ្នកចង់កោរ ដូច្នេះឡាមរបស់អ្នកអាចកម្ចាត់រោមបានយ៉ាងងាយដោយមិនបណ្តាលឲ្យរបួសត្រង់ស្បែក។ រួចលាងសម្អាតវាចេញ ប៉ុន្តែកុំជូតក្លៀករបស់អ្នក។ ចៀសវាងការបាញ់ទឹកអប់ត្រង់ក្លៀក។
៨. ប្រើទឹកដោះគោក្តៅ និងនំប៉័ងដើម្បីកម្ចាត់រោមដុះក្នុងសាច់ដាក់ទឹកដោះគោកម្តៅក្នុងសីតុណ្ហភាពក្តៅល្មម។ ប្រើទឹកដោះគោក្តៅបន្តិចលាបលើស្បែករបស់អ្នក។ បន្ទាប់មកជ្រលក់នំប៉័ងមួយដុំចូលទៅក្នុងទឹកដោះគោដែលនៅសល់ រួចបិតពីលើកន្លែងដែលដុះរោមក្នុងសាច់។ រង់ចាំរហូតដល់វាត្រជាក់។ អនុវត្តវិធីនេះម្តងទៀត។ លើកទី ២ អ្នកត្រូវរក្សាការបិតនំប៉័ងលើស្បែករបស់អ្នក ១០នាទី។ បន្ទាប់មកទៀត ប្រើម្ជុលស្អាត ហើយដង្កៀបស្តើងមួយដើម្បីទាញរោមក្នុងសាច់ចេញ។ ក្រោយពេលធ្វើរួច លាបក្រែមប្រឆាំងនឹងមេរោគ ដើម្បីចៀសវាងការឆ្លងមេរោគលើស្បែក៕
No comments:
Post a Comment