Wednesday, February 3, 2016

តួស្រីរឿងទីតានិច ប្រាប់បង្ហើបឲ្យដឹងថា តាមពិតតួប្រុស វគ្គចុងក្រោយត្រូវ... (មានវីដេអូ)

អាមេរិក៖ តារាសម្តែងហូលីវូដ នាង Kate Winslet ដែលគ្រប់គ្នាស្គាល់ថាជាតួនាងកុលាប (Rose) ក្នុងរឿងកប៉ាល់ទីតានិច បានបង្ហើបពីអាថ៌កំបាំងមួយ ក្នុងរឿងដ៏ល្បីល្បាញមួយនេះ។
ជាការពិតណាស់ខ្សែភាពយន្ត រឿងកប៉ាល់ទីតានិច គឺជាភាពយន្តស្នេហាសោកសៅបំផុតមួយ ដែលចុងបញ្ចប់នៃសាច់រឿង ក្រោយពេលដែលកប៉ាល់ទីតានិចបានលិចបាត់ តួប្រុស Jack សម្តែងដោយលោក Leonardo DiCaprio សុខចិត្តស្លាប់ខ្លួន ដើ​ម្បីជួយសង្គ្រោះគូស្នេហ៍ ឈ្មោះនាង Rose សម្តែងដោយ តារាស្រី Kate Winslet ដោយការគេងលើកំណាត់ទ្វារបន្ទប់កប៉ាល់អណ្តែតតែម្នាក់ឯង ហើយចំណែករូបគាត់ត្រូវកកស្លាប់ ក្នុងមហាសមុទ្រអាត្លង់ទិចដ៏សែនត្រជាក់។ ឈុតចុងក្រោយនេះហើយ បានធ្វើឲ្យអ្នកទស្សនានៅជុំវិញពិភពលោក មានភាពសោកសៅ និងក្តុកក្តួលបំផុត រហូតដល់មានមនុស្សសម្រក់ទឹកភ្នែក ក្នុងរោងភាពយន្តជាច្រើនផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ឈុតខាងលើនេះ ត្រូវបានអ្នកទស្សនាជាច្រើន មិនអស់ចិត្តត្រង់ថា កំណាត់ទ្វារបន្ទប់កប៉ាល់មួយនោះ មើលទៅទំនងអាចជាដាក់មនុស្សបានពីរនាក់ ប្រសិនបើពួកគេចេះចែករំលែកកន្លែងឲ្យគ្នា ហើយតួប្រុសក៏មិនសម ស្លាប់យ៉ាងកំសត់យ៉ាងដូចនោះដែរ។ ទាក់ទងនឹងមតិនេះដែរ សាមីខ្លួនតួឯកស្រី នាង Kate Winslet  ក៏បានបង្ហើបឲ្យដឹងដូចគ្នាដែរថា តាមពិតទៅតួប្រុស Jack អាចនឹងត្រូវជួយសង្គ្រោះ និងរស់រានមានជីវិត នៅចុងបញ្ចប់នៃសាច់រឿង។

ជំទាស់នឹងគំនិតខាងលើ អ្នកដឹកនាំរឿងកប៉ាល់ទីតានិច លោក James Cameron បានឲ្យដឹងថា គ្មានកន្លែងទំនេរសម្រាប់ឲ្យតួប្រុស Jack អាចគេងលើកំណាត់ទ្វារនោះបានទេ បើគិតតាមធរណីមាត្រ។ តែទោះជាយ៉ាងណាក៏ដោយ មានអ្នកគាំទ្រមួយចំនួនបានបង្ហាញ ភស្តុតាងជារូបថត ដោយធ្វើការប្រៀបធៀបកំណាត់ទ្វារនោះ ជាមួយនឹងវិធីដែលអាចជិះបានពីរនាក់ ឃើញថាសមហេតុសមផលពិតមែន៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖



Monday, February 1, 2016

មើល​ព្រះ​សង្ឃ​និង​ប្រជាជន​ថៃ ​បក​ស្រាយ​ចំពោះ​រឿង​តុក្កតា​មាន​វិញ្ញាណ

ប្រជាជន​ថៃ កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​ការ​ទិញ​កូន​តុក្កតា​ជ័រ​ដើម្បី​មក​ចិញ្ចឹម ដោយ​មាន​ជំនឿ​ថា​ពួកគេ​អាច​មាន​ជីវិត ​និង​ជួយ​ពួកគេ​ឱ្យ​មាន​សុភមង្គល​បាន។


ទន្ទឹម​នឹង​រឿង​ខាង​លើ​នេះ​ដែរ មាន​មតិ​ជា​ច្រើន​កំពុង​តែ​វែកញែក​គ្នា ដោយ​ខ្លះ​បាន​និយាយ​ថា​វា​ជា​រឿង​ឆ្គួត​បំផុត ដែល​មនុស្ស​ទៅ​ឱ្យ​តម្លៃ​លើ​តុក្កតា ​ទុក​វា​ដូចជា​កូន​របស់​ខ្លួន​នោះ។ ខណៈ​ដែល​ខ្លះ​ទៀត យល់​ឃើញ​ថា​បាន​រស់​នៅ​ជាមួយ​កូន​តុក្កតា​ជ័រ​នេះ អាច​ឱ្យ​ពួកគេ​សប្បាយ​ចិត្ត រស់​នៅ​ស្រួល សុខ​សប្បាយ រក​ស៊ី​មាន​បាន។
ចំពោះ​បញ្ហា​នេះ​ដែរ Angkor Post ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​វីដេអូ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ព្រះ​សង្ឃ និង​ប្រជាជន​នៅ​ប្រទេស​ថៃ​មួយ​ចំនួន៖

ប្រជាជនខ្មែរផ្ទុះកំហឹងលើវីដេអូ Frozen មួយដែលថា”អង្គរវត្តនៅក្នុងប្រទេសថៃ”

មានការរចនាជាវីដេអូនៃដំណើរកម្សាន្តជុំវិញពិភពលោករបស់តួអង្គស្រី Elsa និង Anna នៅក្នុងរឿង Frozen បង្ហោះចូលទៅក្នុងបណ្តាញសង្គមវីដេអូ Youtube។ តែការធ្វើវីដេអូនេះបានប៉ះពាល់ដល់ប្រជាជនខ្មែរជាខ្លាំងដោយបានរចនា រូបទង់ជាតិប្រទេសថៃ ដាក់លើរូបភាពប្រាង្គប្រាសាទអង្គរវត្តខ្មែរយើងទៅវិញ។ វីដេអូនេះត្រូវបានអ្នកចូលមើលជាង ១៣ លាននាក់ទៅហើយ ហើយក៏មានកូនខ្មែរ Comment ឲ្យកែតម្រូវពីក្រោមវីដេអូមួយហ្នឹងនៅក្នុងបណ្តាញសង្គមវីដេអូ Youtube ថែមទៀតផង។
នៅចាំអីទៀតទស្សនាទាំងអស់គ្នា….




Apple Car បង្ហាញ​រាង​គំរូ​យ៉ាង​ប្រណិត​មួយ​កំផ្លេ

ព័ត៌មាន​រសើប​អំពី Apple Car ពេល​នេះ​កាន់​តែ​ឡើង​កម្ដៅ ដោយ​អ្នក​ជំនាញ​រចនា​រូបរាង​គំរូ iPhone, iPad, iPod ល្បី​ឈ្មោះ Luca Wredeបាន​រចនា​រូបរាង​ឡាន Apple ដែល​នឹង​មក​អង្រួន​ពិភព​បច្ចេកវិទ្យា​នៅ​ឆ្នាំ ២០២០។
គំរូ Apple Car ដែល Luca Wrede បាន​រចនា​ឡើង​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​លេចឮ​កន្លង​មក ហើយ​ត្រូវ​បាន​បង្ហោះ​ផ្តាច់​មុខ​ដោយ​គណនី​យូធូប​ឈ្មោះ Concept iPhone ដែល​បាន​បង្ហាញ​ពី​រូបរាង​ប្រណិត​ Apple Car អម​ដោយ​ស្លាក​ឡូហ្គូ ផ្លែ​ប៉ោម​នៅ​ពី​មុខ​យ៉ាង​ទាក់ទាញ។
 
ចំពោះ​ផ្នែក​ខាង​ក្នុង​របស់ Apple Car ឃើញ​ថា​បាន​បំពាក់​ដោយ​ផ្ទាំង​តាប្លូ​ធំ​និង​វែង​ជាមួយ​នឹង Browser Safari ស៊េរី​ថ្មី, Map, ជំនួយការ​សំឡេង Siri ហើយ​កាន់​តែ​ពិសេស​នោះ​ក្នុង​វីដេអូ​ក៏​បង្ហាញ​វត្តមាន Apple Watch ដែរ។
ភ្នាក់​ងារ​សារព័ត៌មានWall Street Journal បាន​បញ្ជាក់​ថា​គម្រោង​ផលិត​ឡាន​អគ្គិសនី​របស់ Apple មាន​ឈ្មោះ Titan ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ជួល​អ្នក​វិស្វករ​ជំនាញៗ​ដល់​ទៅ​ជាង ១ពាន់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​មេ Apple លោក Tim Cook តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។
 
ទោះ​ជា​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កក្រើក​យ៉ាង​នេះ​ក្តី ខាង Apple នៅ​ស្ងៀមស្ងាត់​មិន​​ឆ្លើយ​តប​ជា​ផ្លូវការ​ណាមួយ​ឡើយ ថា​ខ្លួន​ពិត​ជា​មាន​គម្រោង​បង្កើត Apple Car សម្រាប់​ឆ្នាំ ២០២០ ពិត​មែន​ឬ​យ៉ាង​ណា៕

ហេតុ​ផល​ដែល​មនុស្ស​ប្រុស​ត្រូវ​តែ​ពាក់​នាឡិកា​រាល់​ថ្ងៃ

នាឡិកា​ជា​វត្ថុ​សំខាន់​ខ្លាំង​ណាស់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​សុទ្ធ​តែ​ត្រូវ​ការ​វា​ដើម្បី​ប្រើប្រាស់ ដូចជា​ទុក​សម្រាប់​មើល​ម៉ោង​និង​ផ្ទៀង​ទាត់​ពេល​វេលា​ឱ្យ​បាន​ម៉ត់ចត់។ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ទូរសព្ទ​ស៊េរី​ទំនើប​លេច​មុខ​មក​លើ​ទីផ្សា នាឡិកា​ចាប់​ផ្ដើម​ការ​ជា​វត្ថុ​មិន​សូវ​មាន​តម្លៃ​ទៀត​នោះ​ទេ ព្រោះ​មាន​តែ​ទូរសព្ទ​មួយ​គឺ​គ្រប់គ្រាន់​ហើយ។
ប៉ុន្តែ​ជាក់​ស្ដែង​ទៅ សម្រាប់​បុរស​វិញ នាឡិកា​នៅ​តែ​ជា​គ្រឿង​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ដដែល ដើម្បី​បញ្ជាក់​ថា​បុរស​ម្នាក់​នោះ​គឺ​ជា​បុរស​ពិត។ តាម​ការ​ស្រាវជ្រាវ​នៅ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ប្រុស​ៗ​ដែល​ពាក់​នាឡិកា​ត្រូវ​បាន​នារី​ៗ ទុក​ជា​បុរស​គោរព​ពេល​វេលា ​មាន​ទំនួល​ខុស​ត្រូវ ​ហើយ​មាន​ការ​ទាក់ទាញ ជាង​បុរស​មិន​ពាក់​នាឡិកា។

ហេតុ​ផល​មួយ​ទៀត នៅ​ពេល​ដែល​ប្រុស​ៗ​ពាក់​នាឡិកា ស្លៀកពាក់​អ្វី​ក៏​មើល​ទៅ​សមរម្យ សុភាព​រាបសារ និង​ជា​ពិសេស​សង្ហា​ខ្លាំង​ណាស់ ​នៅ​ពេល​ពួកគេ​ពាក់​អាវ​ធំ​ហើយ​មាន​នាឡិកា​នៅ​នឹង​ដៃ។

តើនឹងមានអ្វីកើតឡើងបើសិនជាអ្នកមានប្រជ្រុយនៅលើបបូរមាត់??

មនុស្សយើងម្នាក់ៗគឺតែងតែមានប្រជ្រុយ នៅលើរាងកាយ ហើយប្រជ្រុយនីមួយអាចប្រាប់ពីសុខភាព សុខភមង្គល ហើយនិតទ្រព្យសម្បត្តិ៏ហើយនិងជោគវាសនារបស់អ្នកបាន។ ខាងក្រោមនេះគឺជាប្រជ្រុយទាំង ៧ កន្លែងនៅលើរាងកាយដែលអាចបញ្ជាក់ពីជោគវាសនារបស់អ្នក។

១).ប្រជ្រុយនៅក្បែរត្រចៀក៖អ្នកដែលមានប្រជ្រុយនៅក្បែរគុម្ពត្រចៀកដូចនៅក្នុងរូបគឺ បញ្ជាក់ថា អ្នកនឹងធ្វើដំណើរចាកចេញពីស្រុកកំណើតទៅរស់នៅកន្លែងឆ្ងាយៗ ដោយប្រការណាផ្សេងៗ ដូចជា ទៅបន្តការសិក្សា រៀបអាពាហ៏ពិពាហ៏ជាដើម។ បើសិនជាប្រជ្រុយនេះវាមើលទៅឃើញច្បាស់នោះ គឺបានបញ្ជាក់ថា វាពិតជាអាក្រក់ណាស់ ហើយបើសិនជាអ្នកធ្វើអាជីវកម្មណាមួយនោះអ្នកនឹងរកស៊ីខាតមិនខានឡើយ។
២) ប្រជ្រុយនៅចំកណ្តាលក្តោងច្រមុះ៖បើសិនជាអ្នកមានប្រជ្រុយទៅចំកណ្តាលក្តោងច្រមុះ គឺអាចបញ្ជាក់ប្រាប់ថា អ្នក នឹងក្លាយជាមនុស្សម្នាក់ដែលជោគជ័យ រកស៊ីមានបាន។
៣).ប្រជ្រុយក្រោមចិញ្ចើម៖ បញ្ជាក់ថា អ្នកជាមនុស្សដែលចេះយកចិត្តទុកដាក់ចំពោះកិច្ចការងារ ហើយក៏បានធ្វើជាអ្នកដឹកនាំគេមួយរូបផងដែរ។
៤). ប្រជ្រុយនៅលើ បបូរមាត់៖ អ្នកគឺជាមនុស្សដែលមានប្រជាប្រិយភាពបំផុតចំពោះមនុស្សទូទៅ ហើយក៏ជាមនុស្សដែលមានទំនាក់ទំនងល្អមានគេស្រឡាញ់រាប់អានច្រើនផងដែរ។
៥). ប្រជ្រុយនៅលើថ្ពាល់៖ បើសិនជាអ្នកមានប្រជ្រុយនៅលើថ្ពាល់គឺបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានអំណាចម្នាក់ នៅកន្លែងធ្វើការងារ ហើយក៏មានអ្នកដទៃកោតខ្លាចគោរពផងដែរ
៦). ប្រជ្រុយនៅលើបាតដៃ៖  ជាមនុស្សដែលមានខ្ជះខ្ជាយលុយកាក់នោះទេ ហើយមិនយូរមិនឆាប់នឹងបានក្លាយជា ចៅហ្វាយនាយមិនខានឡើយ។
៧). ប្រជ្រុយនៅលើបាតជើង៖ អ្នកដែលមានប្រជ្រុយនៅលើបាតជើងគឺជាមនុស្សដែលចូលចិត្តដើរហើរច្រើន គួរអោយគត់សម្គាល់។

ធ្វើយ៉ាងណាបើសិនអ្នកឈឺធ្មេញទាំងកណ្តាលយប់? ចុចអានអ្នកនឹងភ្ញាក់ផ្អើលមិនខាន

នាពេលបច្ចុប្បន្ននេះមនុស្សជាច្រើនតែងតែប្រឈមមុខទៅនឹងបញ្ហាមាត់ធ្មេញ ពិសេសនោះគឺពុកធ្មេញឬ៏យើងហៅម្យ៉ាងទៀតថា ដង្កូវស៊ីធ្មេញ។ នៅពេលដែលធ្មេញរបស់អ្នកចេះតែពុកហើយសឹកបន្តិចម្តងៗ រហូតដល់ឬសធ្មេញហើយនោះ អ្នកនឹងមានការឈឺចាប់យ៉ាងខ្លាំង ដោយមិនអាចពណ៌នាបានលុះត្រាតែអ្នកធ្លាប់ឈឺបានដឹងថា វាឈឺប៉ុនណា។
tooth-ache
ដើម្បីបំបាត់នូវបញ្ហាខាងលើគឺអ្នកត្រូវទៅជួបនឹងគ្រូពេទ្យធ្មេញ(ទន្តពេទ្យ) ដើម្បីធ្វើការព្យាបាល តែចុះបើសិនជាអ្នកឈឺពាក់កណ្តាលអាធ្រាតនោះតើអ្នកនឹងធ្វើយ៉ាងណាដែរ? នៅពេលដែលអ្នកឈឺធ្មេញគឺអ្នក ដេកមិនលក់នោះទេ ហើយចេះតែរសាប់រសល់ ធ្វើអ្វីក៏មិនកើតដែរ តែកុំបារម្ភ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអាចជួយអ្នកអោយ បំបាត់នូវបញ្ហាឈឺធ្មេញបានយ៉ាងមានប្រសិទ្ធភាព៖
១). ការប្រើប្រាស់ខ្ទឹមបារាំង
អ្នកគ្រាន់តែចិតខ្ទឹមបារាំងមួយចំណិត ហើយ យកវាទៅដាក់ស៊កចូលក្នុងប្រហោងធ្មេញ នោះអ្នកនឹងមានអារម្មណ៏ថាធូរស្បើយ ជាមិនខានឡើយ។  លើសពីនេះទៅទៀត បើសិនជាអ្នកទទួលនូវខ្ទឹមបារាំងជារៀងរាល់ថ្ងៃនោះ វាអាចជួយអោយធ្មេញរបស់អ្នកកុំអោយមានប្រហោងបានទៀតផង។
២). ការប្រើប្រាស់ទឹកក្តៅអ៊ុនៗ
នៅពេលដែលអ្នកឈឺធ្មេញ ដោយសារតែមានកង្កូវស៊ី(ធ្មេញពុក) អ្នកអាចប្រើប្រាស់ទឹកក្តៅអ៊ុនៗ ដុសជាមួយនឹងច្រាសដុសធ្មេញបាន ហើយអ្នកក៏អាច ខ្ពុរមាត់ជាមួយ មួយនឹងអំបិល ដ៏អាចកាត់បន្ថយការឈឺចាប់បានដែរ។

ស្ពានអាថ៌កំបាំង មានសត្វសុនខលោតសម្លាប់ខ្លួនជារៀងរាល់ឆ្នាំដោយគ្មានមូលហេតុ(មានវីដេអូ)

នៅលើលោកយើងនេះគឺមានកន្លែងអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបាន ។ ជាក់ស្តែងស្ពានអត្តឃាតមួយនៅប្រទេសស្កុតឡែនឯណោះវិញគឺជាស្ពានមួយដ៏សែនគ្រោះថ្នាក់បំផុតសម្រាប់ សម្រាប់អ្នកដែលនាំសុនខជាទីស្រឡាញ់របស់ខ្លួនទៅជាមួយព្រោះថា ស្ពានខាងលើមានសុនខចំនួន ៥០ ក្បាលមកហើយ ដែលបានលោតទម្លាក់ខ្លួនពីលើស្ពាន ហើយស្លាប់ ក្នុងខណៈដែលចំនួនសុនខសរុបទាំងអស់មានចំនួន ៦០០ក្បាល។

នៅម្តុំស្ពានខាងលើគឺមានសំណង់អាគារចំនួន ៥០ ដែលវាធ្វើអោយសត្វសុខនស្លាប់យ៉ាងច្រើនរហូតដល់គេដាក់ឈ្មោះអោយវាថា ជាស្ពានអត្តឃាតសុន។ ចំពោះមូលហេតុដែលនាំអោយមានសុនខជាច្រើនរយក្បាលបានលោតទម្លាក់សម្លាប់ខ្លួនពីលើស្ពានមួយនេះគឺមាននណាម្នាក់អាចពន្យល់បាននោះឡើយ ហើយសូម្បីតែអ្នកជំនាញក៏មិនអាចបកស្រាយបានដែរពីអភូតហេតុដ៏ចម្លែកមួយនេះ។


មនុស្សជាច្រើនជឿថា មូលហេតុដែលនាំអោយសត្វសុនខលោតទម្លាក់ខ្លួនពីលើស្ពាន មួយនេះគឺទំនងអាចមានខ្មោចលង ហើយព្យាយាមរត់គេចទម្លាក់ខ្លួនទៅខាងក្រោមតែម្តង។ អ្នកភូមិដែលរស់នៅភាគខាងលិចនៃតំបន់ Dunbartonshire បានអោយដឹងថា ខ្មោចដែលលងសុនខទាំងនោះ វាអាចជាព្រលឹងរបស់ ស្ត្រីម្នាក់ ដែលព្រលឹងវិញ្ញាណរបស់នាង ត្រូវបានគេប្រះឃើញនៅក្នុងសំណង់អាគារដែលនៅក្បែរស្ពាននេះ អស់ពេល ជាង ១០០ ឆ្នាំមកហើយ  ហើយវិញ្ញាណខ្មោចដ៏រន្ធត់មួយនេះហើយដែលបានធ្វើអោយសត្វសុនខលោតទម្លាក់ខ្លួនពីលើស្ពានជារៀងរាល់ឆ្នាំ។
អ្នកភូមិទាំងនោះក៏បានបង្ហាញពីរូបថតដែលពួកគេថតបានពីព្រលឹងខ្មោច ដែលលងនៅក្បែរស្ពាន ដើម្បីបង្ហាញដល់ភ្ញៀវទេសចរណ៏អោយមានការប្រុងប្រយ័ត្នចំពោះសុនរបស់ពួកគេ។
ម្ចាស់សុខនម្នាក់ឈ្មោះ អាឡាយ ទ្រីវ៉រូវ ដែលបានរងគ្រោះពីអភូតហេតុដ៏ចម្លែកមួយនេះបាននិយាយថា សុខនរបស់នាងមានអាយុ ៣ ឆ្នាំ ហើយវាបានលោតទម្លាក់ខ្លួនពីលើស្ពានមួយនេះ តែសំណាងល្អនាងបានជួយសង្គ្រោះវាទាន់ពេល វាមិនស្លាប់នោះទេ។
នាងបានរៀបរាប់ថា នៅពេលនាងទើបតែចេញពីរថយន្ត ភ្លាមសុនខរបស់នាងដែលមានឈ្មោះថា Cassie បានរត់តម្រង់ទៅលើស្ពាននោះ ហើយលោតទម្លាក់ខ្លួនតែម្តង ហើយក្រោយពីការជួយសង្គ្រោះនាងសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលសុនខរបស់នាងអាចគេចផុតពី សោកនាដកម្មមួយនេះ ព្រោះនាងមិនដែលមានដឹងថា មានអភូតហេតុដ៏មិនគួរអោយជឿនេះកើតឡើងនៅទីនោះឡើយ។
បើតាម លោក Paul Owens  ដែលគាត់ជាគ្រូបង្រៀនទស្សនវិជ្ជាមួយរូបបាននិយាយថា “កាលពីប៉ុន្មានឆ្នាំមុន លោកបានឈរនៅលើស្ពាននោះដែរ ហើយមួយរំពេចនោះលោកមានអារម្មណ៏ថា ដូចជាមាន អ្វីមករុញច្រានលោកអោយលោត ទម្លាក់ពីលើស្ពាននោះ ដែលវាហាក់ដូចជាសុខន។
កាលពីអំឡុងឆ្នាំ ១៩៩៤ ក៏មានក្មេងប្រុសម្នាក់បានលោតទម្លាក់ខ្លួនពីលើស្ពានមួយនេះដែរ ទោះបីជាប៉ារបស់គេដែលមានឈ្មោះ ឃេវិន ម៉ុយ ខំអង្វរលួងលោមយ៉ាងណាក៏ដោយ៕
សូមទស្សនាវីដេអូនាខាងក្រោម៖




Sunday, January 31, 2016

អត្ថន័យស្លាក​សញ្ញា​នៃ​​ម៉ាក​រថយន្ត​ដែល​អ្នក​អាច​មិន​ដឹង

ស្លាក​សញ្ញា​នៃ​ម៉ាក​ផលិតផល​នានា​តែង​តែ​ដើរ​តួ​យ៉ាង​សំខាន់​ដើម្បី​កំណត់​ពី​អត្តសញ្ញាណ​​ ​ហើយ​ស្លាក​សញ្ញា​ទាំង​អស់​នោះ​ក៏​បាន​បង្កប់​នូវ​អត្ថន័យ​មួយ​ចំនួន​ដែល​បង្ហាញ​ពី​គុណភាព ​និង​គុណ​តម្លៃ​នៃ​ផលិត​ផល​នោះ​។​ ​​ខាង​ក្រោម​​នេះ ​ជា​អត្ថន័យ​របស់​ស្លាក​សញ្ញា​នៃ​ម៉ាក​រថយន្ត​មួយ​ចំនួន​ដែល​លោក​អ្នក​អាច​មិន​ធ្លាប់​ដឹង​៖​
១. Audi​
ស្លាក​សញ្ញា​មាន​រូប​កង​ប្រទាក់​គ្នា​ចំនួន​ ៤ ដែល​ដំណាង​ឲ្យ​ការ​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​Audi, Horch, DKW, និង Wanderer ​កាល​ពី​ឆ្នាំ​ ១៩៣២។
២. BMW ​
ជា​អក្សរ​កាត់​នៃ​ពាក្យ​ Bayerische Motoren Werke AG ​ហើយ​ស្លាក​សញ្ញា​នេះ​គឺ​បាន​មក​ពី​ស្រមោល​នៃ​ស្លាប​កង្ហារ​នៃ​យន្តហោះ​អាល្លឺម៉ង់​ដែល​ប្រើ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ ហើយ​ពណ៌​របស់​វា​គឺ​យក​តាម​ពណ៌​នៃ​ទង់​របស់​រដ្ឋ Bavaria ដែល​ជា​រដ្ឋ​សហព័ន្ធ​របស់​អាល្លឺម៉ង់​។​
៣. Lamborghini
ជា​មួយ​ស្លាក​សញ្ញា​រូប​គោបូក​ ​ដែល​ជា​សត្វ​តំណាង​ឲ្យ​តារានិករ Taurus ​របស់​លោក Ferruccio Lamborghini ជា​បិតា​ស្ថាបនិក​ម៉ាក​ ​Lamborghini​ ​ហើយ​គាត់​ជា​មនុស្ស​ចូលចិត្ត​ការ​ប្រកួត​គោ​ជល់​ខ្លាំង​បំផុត​​។
៤. Mazda
ស្លាក​សញ្ញា​អក្សរ M ដែល​មាន​រាង​ដូច​ជា​ស្លាប​ដែល​តំណាង​ឲ្យ​ការ​ហោះ​ហើរ​ឆ្ពោះ​ទៅ​អនាគត​។ ជា​មួយ​អក្សរ V នៅ​ចំ​កណ្ដាល​ដែល​តំណាង​ឲ្យ​គំនិត​​ច្នៃ​ប្រឌិត ភាព​រឹងមាំ និង​ភាព​រស់​រវើក​ របស់ Mazda។
៥. Mercedes
ស្លាក​សញ្ញា​ដ៏​សាមញ្ញ​ជា​មួយ​នឹង​រាង​ផ្កាយ​មាន​គំនូស​បី​ដែល​សំដៅ​ទៅ​លើ​ការ​គ្រប់គ្រង​ផ្លូវគោក, ផ្លូវ​ទឹក និង ផ្លូវ​អាកាស។
៦. TOYOTA
ជា​ស្លាក​សញ្ញា​ដែល​តំណាង​ឲ្យ​ភាព​ជឿ​ជាក់​រវាង​អតិថិជន និង​ក្រុមហ៊ុន​។​ ជា​មួយ​រង្វង់​ប្រទាក់​គ្នា​រាង​ពង​ក្រពើ​ទាំង​៣ ដែល​តំណាង​ការ​​ផ្សារភ្ជាប់​​រវាង បេះដូង​​របស់​អតិថិជន, បេះដូង​នៃ​​ផលិតផល និង បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​​ផ្ដល់​ឲ្យ​​អតិថិជន​។





សញ្ញាងាយៗ៣យ៉ាង សម្គាល់ថា នរណាម្នាក់កំពុងនិយាយកុហកអ្នក!

​​​​ដើម្បី​សម្គាល់​ថា ​នរណា​ម្នាក់​កំពុង​ព្យាយាម​និយាយ​កុហក​ ​​អ្នក​ត្រូវ​ពិនិត្យលើ​សញ្ញា​ទាំង​៣​ចំណុច​សំខាន់ៗ​នេះ៖
១) ​​ញ័រ​ ​ឬ បែកញើស​ខុស​ពី​ធម្មតា៖ ​​​មនុស្ស​មួយ​ចំនួន​ដែល​ ​មិន​សូវ​ពូកែ​កុហក​នោះ ​គឺ​យើង​អាច​សម្គាល់​បាន​ដោយ​ងាយ​ ជា​ពិសេស​រាល់​ពេល​ដែល​និយាយ​កុហក​ម្តងៗ​ ​ពួកគេ​ហាក់​ដូច​ជា​បង្ហាញ​ពី​អាការៈ​ញ័រៗ ​ឬ បែក​ញើស​ខុស​ពី​ធម្មតា​ ​​ដោយ​សារ​មាន​អារម្មណ៍​មិន​សូវ​ស្រួល​ក្នុង​ចិត្ត​។​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ពូកែ​សម្ដែង​ ​គឺ​មិន​ងាយ​នឹង​បញ្ចេញ​អាការៈ​បែបនេះ​ឡើយ​ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​ព្យាយាម​សម្គាល់​មើល​ចំណុច​ផ្សេង​ទៀត​។​
២) ​​ព្យាយាម​ពន្យល់​​ឬ លើក​ហេតុ​ផល​ខុស​ពី​ធម្មតា​៖ ​​នៅ​ពេល​នរណា​ម្នាក់​និយាយ​អំពី​អ្វី​មួយ ​ហើយ​ព្យាយាម​ពន្យល់​ ឬ លើក​ហេតុផល​​ខុស​ពី​ពេល​ធម្មតា​នោះ ​វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ​​កំពុង​ព្យាយាម​កុហក​អ្នក​ដែរ​។
៣) ​ភ្នែក​ក្រឡេបក្រឡាប់​៖ ​អ្នក​អាច​ព្យាយាម​សម្គាល់​តាមរយៈ​ភ្នែក​បាន​ ​​​ដើម្បី​ដឹង​ថា ​នរណា​ម្នាក់​កំពុង​ព្យាយាម​និយាយ​កុហក​។ ​​ប្រសិនបើ​ ​អ្នក​ទាំង​នោះ​បង្ហាញ​នូវ​​ចលនា​ភ្នែក​ក្រឡេបក្រឡាប់​ខុស​ពី​ធម្មតា​នោះ ​មាន​ន័យ​ថា ​ពួកគេ​កំពុង​តែ​រក​នឹក ឬ មាន​អារម្មណ៍​មិន​សូវ​ស្រួល​ហើយ ​ព្រោះ​ខ្លាច​គេ​ដឹង។ ​ដូច្នេះ​ហើយ វា​ជា​ចំណុច​មួយ​ដែល​អ្នក​អាច​សម្គាល់​បាន​។

Friday, January 29, 2016

មូលហេតុ ដែល​ខោ​ខូវប៊យ​ខ្លះ​មាន​ហោប៉ៅ​​តូច​​បន្ថែម​​​ពី​ក្នុង

មនុស្ស​ជា​ច្រើន​តែង​សង្កេត​ឃើញ​ថា ខោ​​ស្លៀក​​​​​​ចេញ​ពី​រោង​ចក្រ​ លក់​តាម​ផ្សារ​ជា​​ច្រើន ជា​​ពិសេស​ខោ​ខូវប៊យ ដែល​តែង​​មាន​​​បន្ថែម​ហោប៉ៅ​តូច​មួយ​​ដេរ​ភ្ជាប់​ពី​ក្នុង​​​ហោប៉ៅ​​​​ខោ​ចំហៀង​ ក្លាយ​ជា​ចម្ងល់​មួយ។ ហេតុ​អ្វី​បាន​ជា​គេ​​បន្ថែម​ហោប៉ៅ​តូច​នោះ? មាន​គោល​បំណង​អ្វី?
តាម​រយៈ​វិបសាយ របស់​ក្រុមហ៊ុន​​ផលិត​សំលៀក​បំពាក់​​ល្បី​របស់​សហរដ្ឋអាមេរិក Levi Strauss & Co. ជា​ពិសេស​​​ផលិត​ផល ខោ​ខូវប៊យ​​ស្លាក​សញ្ញា Levi’s ​ដែល​គ្រប់​គ្នា​​ពេញ​និយម​ស្លៀក បាន​បង្ហាញ​​មូលហេតុ​ខ្លី​ៗ ថា​ហោប៉ៅ​តូច​នោះ​ គឺ​ជា ​ហោប៉ៅ​ដាក់​នាឡិកា។ ក្រៅ​ពី​នោះ​ ហោប៉ៅ​​តូច​ដែល​មនុស្ស​គ្រប់​គ្នា​ធ្លាប់​ដាក់​ចុង​ម្រាម​ដៃ​ស៊ក​ចូល​លេង​នោះ គឺ​មាន​​​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត ​ដូចជា​សម្រាប់​ដាក់​របស់​របរ​តូច​ៗ​រាប់​ទាំង កាក់ ឈើ​គូស សំបុត្រ ស្រោម​អនាម័យ​កុំ​ឲ្យ​ជ្រុះ​ទៅ​ណា។

វិប​សាយ​ Levi’s ដែល​រៀប​រាប់​ដោយ​លោក Tracey Panek បន្ថែម​ទៀត​ថា ហោប៉ៅ​តូច​បន្ថែម​នោះ​គឺ​ជា​ម៉ូដ​​ពេញ​និយម ​មាន​តាំង​ពី​សម័យ​ឆ្នាំ ១៨៧៩ លើ​ខោ​ខូវប៊យ​ស៊េរី​ចាស់ ខោ​ខូវប៊យ​ខៀវ ដែល​មាន​ហោប៉ៅ​​ក្រោយ​មួយ និង​ហោប៉ៅ​​ចំហៀង ​ពីរ បូក​ទាំង​ហោប៉ៅ​តូច​ពី​ក្នុង​មួយ​នោះ​ផង៕


​ផល​ប៉ះពាល់​នៃការ​ឆុង​ទឹក​ដោះ​គោ​ម្ស៉ៅ​អោយ​ទារក​តូច

​ក្នុងសម័យ​បច្ចុប្បន្ន ទោះ​មាន​ការ​ផ្សព្វផ្សាយ​ជាសាធារណៈពី​គុណ​ប្រយោជ​ន៍​ខ្ពស់នៃការ​បំបៅ​ដោះកូន​យ៉ាង​ណា​ក៏​ដោយ យើង​សង្កេត​ឃើញ​ថា មា​នស្ត្រី​មិនច្រើនឡើយ​ដែលអាចបំបៅ​កូនរ​ហូតដល់ ពេល​៦​ខែ ​ឬ ​លើស​ពីនេះ​ ។ នោះ ​ក៏​ដោយ​សារជីវភាព ​តម្រូវអោយ​​ស្ត្រីត្រូវ​ចេញ​ធ្វើការ ​បន្ទាប់​ពីសម្រាកលំហែ​មាតុភាព ៣ខែ ​ដែលនេះ​មិ​នអំណោយដល់​ការបំ​បៅ​កូន​ឡើយ។ ​
ដូច្នេះ ​ការ​ប្រើ​ប្រា​ស់​ម្ស៉ៅ​ទឹកដោះ​គោជំនួសទឹក​ដោះ​ម្តាយបានក្លាយជារឿង​សាមញ្ញទៅ​ហើយ។ ការប្រើទឹកដោះគោម្ស៉ៅ​ជំនួសមិន​មាន​ផលប៉ះពាល់​អវិជ្ជ​មាន​អ្វី​នោះទេ តែ​គ្រាន់​តែ​អាច​ធ្វើ​អោយ​ទារក​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយចំ​នួន ​ដែល​ទាមទារអោយ​ម្តាយ​ឪពុក​តាមដាន ​និង​យកចិត្ត​ទុកដាក់។​ តែយ៉ាង​ណាក៏​ដោយមាន​ករណី​កំរខ្លះ ដែល​ការប្រើប្រាស់​ទឹកដោះ​គោ​ម្ស៉ៅផ្តល់ផលអវិជ្ជ​មានធ្ង​ន់ធ្ងរ។​

ការដែល​យល់​ថា​ទឹកដោះគោម្ស៉ៅ និងទឹកដោះ ​ម្តាយដូច​គ្នាគឺជាការ​យល់ខុស
​ទឹក​ដោះ​គឺ​ជា​អាហារ​ដែល​សម​ស្រប​បំផុតតែមួយ​មុខគត់សម្រាប់ទារក​ទើបនឹងកើត រហូតដល់ ៦​ខែ ​។ ទឹក​​ដោះ​ មានពីរ​ប្រភេទ គឺ​ទឹកដោះ​ម្តាយ​ និងទឹ​កដោះគោម្ស៉ៅ ​(Formula) ​។ ក្នុង​ចំណោម​ទឹក​ដោះ​ទាំង​ពីរ​ប្រភេទ​នេះ ​ ទឹក​ដោះ​ម្តាយ​គឺជាអាហារ​ដែល​ល្អ និង​មាន​ផលប្រយោជន៍​បំផុតសម្រាប់​ទារក​ទើប​នឹង​កើត​ និង​ម្តាយ ​​ព្រោះ​ទឹក​ដោះម្តាយ​មាន​សារធាតុ​ចិញ្ចឹមដូច​​ជា ជាតិ​ក្លុយស៊ីត ​ប្រូតេអ៊ីន​ ខ្លាញ់ និ​ងវី​តាមីនផ្សេងៗ ជា​ច្រើន​ទៀត ​ ដែល​ទឹកដោះ​គោ​​ម្ស៉ៅពិបាក​ធ្វើដូច​។ ​ដោយ​មាន​សារ​ជាតិ​ចិញ្ចឹម​ល្អ​បែប​នេះ​ហើយ​ទើប​អាច​ធ្វើ​អោយ​ងាយ​រំលាយ​បា​នល្អ ​មិនបញ្ហា​ដូច​ជាការ​ឈឺពោះ​ញឹក​ញាប់ ដូច​ទឹកដោះ​​គោម្ស៉ៅ​នោះ ទេ។​
ទឹក​ដោះ​ម្តាយមាន​សូដ្យូម​តិចតួច ​ មិនច្រើន​ពេក ​ដែល​សម​ស្រប​ជា​មួយ​នឹង​មុខ​ងារ​តម្រង​នោម​របស់​ទារក​ទើប​នឹង​កើត ព្រោះ ទារក​ទើប​នឹងកើតមិន​ត្រូវការ​ជាតិសូដ្យូម​ច្រើនទេ ​ដោយ​ហេតុ​ថា​​សូដ្យូម​ច្រើន​អាច​ធ្វើ​អោយ​កាល់​ជាតិទឹកអំបិល តម្រងនោម​បញ្ចេញមិន​អស់អាច​ធ្វើ​អោយ​ហើម​ពោះ​ ។​
​ទឹក​ដោះ​ម្តាយប្រែប្រួល​ទៅ​តាម​ពេល​វេលា ​ទៅ​តាមតម្រូវ​ការរបស់​កូន​។ ​​ក្នុង​ទឹក​ដោះ​ម្តាយ​មាន​សារ​ធាតុ​ជួយ​ដល់​ប្រព័ន្ធ​ការពារ​សម្រាប់​ទប់​ទល់ទៅនឹងជម្ងឺ​ឆ្លង​ផ្សេងៗ​បាន​ច្រើន​យ៉ាង ដូចជា​អាចការពារជ​ម្ងឺ​អាឡែកហ្ស៊ឺ ចំណី​អាហារ(​ប្រតិ​កម្មអា​ហា​រ) ប្រតិកម្ម​ផ្លូវដ​ង្ហើម​ ​ជា​ពិសេស​ទឹក​​ដោះ​ម្តាយ​អាច​ការ​ពារ​កុំ​អោយ​កើត​មាន​ជម្ងឺ​ធាត់ ​បើសិន​ជា​ម្តាយ​បំបៅដោះកូ​នបាន​លើស​ពី ៦​ខែ​ ។ ​ទឹក​ដោះ​ម្តាយជួយ​អោយ​កូន​លូត​លាស់​បាន​ល្អ ​ទាំង​ចិត្តគំនិត ​និង​សតិ​អារម្មណ៍​ល្អ។​
ផល​​ប៉ះពាល់​នៃ ​ការ​ប្រើ​ប្រាស់ទឹកដោះ​ គោម្ស៉ៅ​
​ជា​ទូទៅ​ ទឹក​ដោះ​គោម្ស៉ៅ​មិនល្អ​ដូចជាទឹកដោះ​ម្តាយទេ ព្រោះតែ​ទឹក​ដោះ​គោម្ស៉ៅ​កើតចេញ​​ពីការផលិត​ដោយ​ប្រើរូបមន្ត បច្ចេកទេសវិទ្យសាស្ត្រ ​ហើយ​ត្រូវ​ស្តុកទុក​ក្នុងកំប៉ុង ​ឬ​ដប​ដោយ​មាន​សុពលភាព​នៃ​អំឡុង​ពេល​​ប្រើច្បាស់លាស់​។ ​
​ក្នុង​ករណី​ដែ​លដំ​ណើរ​ការនៃការ​ផលិតទឹក​ដោះ​គោ​ម្ស៉ៅមាន​ភាពមិនប្រក្រតី ឬ​ខុសបច្ចេកទេស ​ការស្តុកទុក​គ្មាន​អនាម័យ​ ឬ ​ខុស​ស្តង់​ដា ​ធ្វើ​អោយប៉ះពាល់គុណភាព និង​ផុត​សុពលភាព​ប្រើប្រាស់​អាច​បណ្តាល​អោយ​មានផលអវិជ្ជ​មាន​​ដល់​សុខភាពទារក​ដែលប្រើប្រាស់ទឹកដោះគោ​នោះ។​
​មានក​​រណីខ្លះ ទឹកដោះ​គោ​ម្ស៉ៅ​អាច​ធ្វើ​អោ​យ​ទារក​បៅ​ហើយ​រាក ​ ជួនកា​ល​ធ្វើ​អោយ​ទល់​លាមក ​ហើម​ពោះ ឈឺ​ពោះ​ជាដើម។ ករណី​ខ្លះ​ទៀត​ដែល​ម្តាយ​រៀបចំ​ទឹក​ដោះ​គោម្ស៉ៅ​ហើយ​មិនបាន​ធ្វើ​អនាម័យ​បាន​ល្អ​អាច​ធ្វើ​អោ​យ​ឆ្លងរោគ ឆ្លង​ជម្ងឺ ​ធ្វើអោយទារកកើត​​មកមានជម្ងឺ​ផ្សេងៗ ជួន​កាល​អាចធ្ងន់ធ្ងរ ធ្វើអោយរ​លាកពោះវៀន​ ឬក៏អាចធ្វើអោយកុមារធាត់​លើស​ទម្ងន់​ថែម​ទៀតផង​។​
វិធី​ការពារចំពោះមាតាដែលអោយ​កូនបៅទឹកដោះ​គោម្ស៉ៅ
ម្តាយ​គ្រប់​រូបអាចដឹង​ហើយថា ការបំ​បៅ​ដោះកូន​ដោយ​ទឹកដោះគោម្ស៉ៅអាចបង្កផ​លវិបា​ក តែផ​លវិបា​​កខ្លះអា​ចការពារបាន ហើយ​ខ្លះទៀតក៏​មិនអាច​ការពារ​បាន​ទេ។ ផលវិបាកដែល​មិនអាចការពារ​បាននោះ គឺធ្វើ​អោយ​ទារក​ប្រឈមមុខ​​ខ្ពស់​នឹងការ​មានជម្ងឺផ្សេងៗ​ដូចជា រាករូស ហើម​ពោះ ​ទល់​លាមក ​និង​រលាកបំព​ង់ក​។ ចំណែកឯផលវិបាកដែល​អាចការពារបាន ឬអាច​កាត់​បន្ថយ​បាន​ខ្លះ​​ៗ គឺ​ផល​វិបាក​កើត​ឡើង​ដោយ​សារ​ការ​ខ្វះ​អនាម័យ​នៅក្នុង​ការ​រៀប​ចំទុក​ដាក់។​ ដូច​នេះ​ ម្តាយ​ត្រូវតែមាន​អនាម័យ​ក្នុង​ការរៀបចំ​ម្ស៉ៅ​ទឹកដោះ​គោអោយ​កូន​បៅដោយត្រូវ​អនាម័យ​ទៅតាម​ការណែនាំរប​ស់​គ្រូពេទ្យ​ដូចជា ​៖
•​ត្រូវសម្អាត​កន្លែង​ដាក់​ម្ស៉ៅ​ទឹក​ដោះ​​គោ និង​ដប​ទឹកដោះ​គោ​អោយ​បានស្អាត​ជានិ​ច្ច
•​ត្រូវ​លាងដៃ​អោយ​បានស្អាត​ជា​មួយនឹងសាប៊ូ​មុននឹងរៀប​ចំលាយ​ម្ស៉ៅទឹក​ដោះគោ​អោយ​ទារក​
•​ដបទឹក​ដោះ​គោ ក្បាលដប ​គម្របដប ​និង​សម្ភារៈ​ដែលប្រើប្រាស់​សម្រាប់​លាយ​ទឹកដោះគោ​នោះ​ត្រូវលាងសម្អាតហើយត្រូវស្ងោរសម្លាប់មេរោគជាប្រចាំ
•​ទឹកដោះ​​គោ ​ដែលលាយ​ហើយ​ត្រូវអោយ​ទារកបៅភ្លាមៗ​
•​ទឹកដោះគោ​មួយដបត្រូវ​អោយ​ទារកបៅ​អោយអស់ក្នុងរយៈ​ពេលមួយម៉ោង ​ហើយបើទារកបៅឆ្អែតនៅសល់ត្រូវ​តែចាក់​ចោល ​ព្រោះកាល​ណាបើ​ទុក គឺ​អាចបង្កអោយមាន​មេរោគដែលធ្វើអោយ​ទារក​ឈឺ​

•​បើ​សិន​ជាលាយទឹកដោះ​គោម្ស៉ៅ ហើយទារកមិនទាន់បៅ​ត្រូវ​ទុកក្នុងទូ​ទឹកកក​ដែលត្រជាក់ ​តែមិនត្រូវ​ដាក់នៅកន្លែង​កក​ទេ ។ ដល់​ពេលទារក​ចង់​បៅទើបអោយ​ទារក​បៅ ​ដោយ​ទុកអោយទឹកដោះគោនោះ ត្រលប់មកសីតុណ្ហភាពធម្មតាសិន។​​
+ ​ចំណាំ​ ៖ ១​. ទារក​ផ្សេងគ្នាទ​ទួល​យក​ទឹក​ដោះគោ​ម្ស៉ៅ​ប្រភេទ​ផ្សេងគ្នា​។​​ ឧទាហរណ៍ដូចជា ​ទារក A ​ញុំាទឹក​ដោះ​គោ​ម្ស៉ៅ​ម៉ាក A​ ធំ​ធាត់​មាន​សុខភាព​ល្អ ​បត់​ជើង​ស្រួល ​តែ​ទារក B ញុំា​ទឹ​ក​ដោះគោ​ A ដូច​គ្នា​បែរ​ជា​ស្គម ​​ឬមិន​ឡើង​សាច់ ​​ឬក៏អាច​ទល់លាមក​ជាដើម​។ ​ដូច្នេះ ​ទារក ​B ​ត្រូវ​ផ្លាស់​ប្តូរម្ស៉ៅទឹក​​ដោះគោ​ទៅប្រើ​ប្រភេទមួយទៀត​ ដែល​ធ្វើអោយទារក​នោះមានការលូតលាស់ល្អត្រឹម​ត្រូវទៅ​តាមមា្រតដ្ឋាន​។ ​ដូច្នេះ​ម្តាយ​ឱពុក​គប្បី​សាកល្បងទឹក​ដោះ​ម្ស៉ៅប្រភេទណាមួយរហូត​ដល់​​រកបានប្រភេទ​ដែលសមស្របបំផុតស​ម្រាប់កូន​របស់ខ្លួ​ន​៕​

រូបមន្តធម្មជាតិ ទាំង ៣យ៉ាងនេះ អាចជួយឲ្យសុដន់ តឹងណែន មិនធ្លាក់យារ ជារៀងរហូត

ជាការពិតណាស់ មនុស្សស្រីគ្រប់រូបច្បាស់ជា ប្រាថ្នាចង់បានភាពទាក់ទាញមួយដែល សំខាន់បំផុតនោះ គឺសុដន់មូលក្លុំ មិនយារធ្លាក់ជាក់ជាមិនខាន។
នៅថ្ងៃនេះ យើងនឹងនាំអ្នកឲ្យយល់ដឹងពីតិចនិក និងគ្រឿងផ្សំសាមញ្ញ​ ដែលមានប្រសិទ្ធិភាពគួរឲ្យភ្ញាក់ផ្អើល ក្នុងការធ្វើឲ្យសុដន់តឹងណែនល្អតែម្តង។
1. ត្រសក់ និងស៊ុតលឿង
ស៊ុត​លឿង ពិតជាសម្បូរទៅដោយជាតិប្រូតេអ៊ីន​ខ្ពស់ ដែលជា​ដំណោះស្រាយ ​បែបធម្មជាតិ​ដ៏​ល្អបំផុត ក្នុងការធ្វើ ឲ្យសុដន់តឹងណែនល្អ។ ចំណែកឯត្រសក់ ក៏សម្បូរទៅដោយជាតិទឹក និង​សារធាតុ​ចិញ្ចឹម ​​ដែលអាច​ការពារ​មិន​ឲ្យ ​សុដន់​យារធ្លាក់ និងមូលក្លុំ ស្អាតបែបធម្មជាតិផងដែរ។
វិធីប្រើ៖ អ្នកគ្រាន់តែ យក​ត្រសក់មួយផ្លែតូចល្មម ក្រឡុកឲ្យម៉ត់ល្អ ហើយដាក់​ស៊ុត​លឿង​មួយគ្រាប់ និងប៊ឺរមួយ ស្លាបព្រា កូរចូលគ្នាឲ្យសប់ ដើម្បីធ្វើជាម៉ាស់។ នៅពេលធ្វើរួចរាល់ហើយ លាបវានៅលើសុដន់​ និងទុកឲ្យ​បាន​កន្លះម៉ោង ទើបលាងសម្អាត​ជាមួយ​ទឹកធម្មតាចេញ ជាការស្រេច។
ចំណាំ៖ ម៉ាស់នេះធ្វើតែម្តង ក្នុងមួយសប្តាហ៍បានហើយ។
2. ស៊ុតផ្នែកស
ស៊ុតផ្នែកស ​មាន​លក្ខណៈសម្បត្តិពិសេស ជួយការពារ​ភាព​រួញស្វិត និង​ផ្តល់សំណើមដល់ស្បែក​។ ជា​ពិសេសស៊ុត ផ្នែកស មានផ្ទុកទៅដោយសារធាតុម្យ៉ាង ដែលអាចជួយការពារ មិនឲ្យសុដន់ធ្លាក់យារបានផងដែរ។
វិធីប្រើ៖ វៃបំបែកស៊ុតមួយគ្រាប់ រហូតដល់ឡើងជាពពុះ រួច​លាប​វានៅលើ​សុដន់ ហើយទុកវា​ចោល​រយៈពេល​ ៣០នាទី។ លាងសម្អាត​ជាមួយទឹកខ្ទឹមបារាំង និងទឹកត្រសក់ ហើយ​ចុងក្រោយសឹម លាងសម្អាត​ជាមួយនឹង​ទឹក​ធម្មតាចេញ ជាការស្រេច​។
ចំណាំ៖ អនុវត្តវិធីនេះ ​មួយសប្តាហ៍​ម្តង​ដែរ។
3. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារ សុដន់របស់អ្នក ពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី។
វិធីប្រើ៖ លាបសារធាតុជែលប្រទាលកន្ទុយក្រពើធម្មជាតិ នៅលើសុដន់របស់អ្នក ហើយម៉ាស្សាថ្នមៗ ជាចលនារង្វង់ ឲ្យបាន ១០នាទី។ ទុកវានៅលើសុដន់ ឲ្យបាន១០នាទីទៀត សឹមលាងចេញជាមួយទឹកក្តៅឧណ្ហ៍ៗជាការស្រេច។
ចំណាំ៖ ធ្វើបែបនេះឲ្យបាន ៤ ទៅ ៥ដង ក្នុងមួយសប្តាហ៍៕




ការផឹកតែទឹកកក បង្កើនហានិភ័យនៃជំងឺគ្រួស ក្នុងតម្រងនោម

(សុខភាព)៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលផឹកតែទឹកកក អាចជំរុញពួកគេឲ្យមានហានិភ័យខ្ពស់ ក្នុងការវិវត្តជាការឈឺ ដោយសារតែ គ្រួសក្នុងតម្រងនោម។
អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Loyola បានពន្យល់ថា ភេសជ្ជៈនៅក្នុងអំឡុងពេលក្តៅជាទូទៅផ្សំពីកម្រិតខ្ពស់នៃអូសាឡាត , ជាសាធាតុគីមីមួយ ដែលនាំឲ្យបង្កើតជាគ្រាប់គ្រីស្តាល់តូច និងជាតិអំបិលនៅក្នុងទឹកនោម។ ទោះបីជាគ្រាប់គ្រីស្តាល់ទាំងនោះ ជាធម្មតាមិនធ្វើឲ្យប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែអ្នកស្រាវជ្រាវបានព្រមានថា ពួកវាអាចរីកធំឡើងៗនឹងក្លាយទៅជាដុំមួយនៅក្នុងបំពង់ដ៏តូច ដែល សម្រាប់បង្ហូរទឹកនោមពីតម្រងនោមទៅផ្លោកនោម។
វេជ្ជបណ្ឌិត  John Milner ជាសាស្ត្រាចារ្យខាងផ្នែកជំងឺបង្ហូរទឹកម៉ូត្រនៅក្នុងសាកលវិទ្យាល័យ វេជ្ជសាស្ត្រ Loyola បាននិយាយថា ចំពោះអ្នកដែលមានទំនោរក្នុងការបង្កើតទៅជាប្រភេទទូទៅបំផុតនៃ គ្រួសក្នុងតម្រងនោមនេះ តែទឹកកកគឺជារឿងមួយក្នុងចំណោម ភេសជ្ជៈដែលអាក្រក់បំផុតដែលត្រូវផឹក ។
មនុស្សជាច្រើនត្រូវបានគេប្រាប់ថា ក្នុងអំឡុងពេលរដូវក្តៅ ពួកគេគួរតែផឹកទឹកឲ្យបានច្រើន។ មនុស្សភាគច្រើនជ្រើសរើសតែទឹកកក ដើម្បីផឹក ដោយសារតែវាមានជាតិកាឡូរីទាប និងរសជាតិល្អជាងទឹកធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ចំពោះគ្រួសក្នុងតម្រងនោម តែទឹកកកផ្តល់នូវភាពអាក្រក់ដល់មនុស្ស។
បុរសមានឱកាស៤ដងក្នុងការវិវត្តទៅជាជំងឺគ្រួសក្នុងតម្រងនោមនេះ ច្រើនជាងស្ត្រី។ ហានិភ័យនឹងខ្ពស់ចំពោះបុរសដែលមាន អាយុលើសពី៤០ឆ្នាំឡើង។ ទោះជាយ៉ាងណាក៏ដោយ, អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ស្ត្រីក្រោយអស់រដូវដែលមានកម្រិត អរម៉ូនអ៊ឹស្ត្រូសែនទាប និងអ្នកដែលបានកាត់ក្រពេញអូវែចោល ក៏មានហានិភ័យខ្ពស់នឹងបញ្ហានេះដែរ។
ដើម្បីបន្ថយហានិភ័យនៃគ្រួសក្នុងតម្រងនោម, អ្នកស្រាវជ្រាវបានផ្តល់ដំបូន្មានឲ្យមនុស្សមានជាតិទឹកគ្រប់គ្រាន់។ ទោះបីជាការផឹកទឹក គឺជារឿងល្អបំផុតក៏ដោយ, ប៉ុន្តែពួកគេបានកំណត់សម្គាល់ឃើញថា ទឹកក្រូចឆ្មាដាក់ស្ករគឺជាជម្រើសល្អដទៃទៀត។ ក្រូចឆ្មារបន្ថយការ រីកលូតលាស់នៃគ្រួសក្នុងតម្រងនោម។
អ្នកស្រាវជ្រាវបានផ្តល់ដំបូន្មានថា អ្នកដែលមានហានិភ័យខ្ពស់នឹងគ្រួសក្នុងតម្រងនោមគួរតែធ្វើតាមដូចខាងក្រោមនេះ៖
- ជៀសវាងអាហារ ដែលមានជាតិអូសាឡាតខ្ពស់ដូចជា ស្ពៃបៃតងចាស់, សូកូឡា និងដូងជាដើម
- បន្ថយការញ៉ាំជាតិប្រៃ
- ញ៉ាំសាច់តិច
- ញ៉ាំជាតិកាល់ស្យូមអោយបានគ្រប់គ្រាន់ដែលអាចបន្ថយបរិមាណអូសាឡាតដែលត្រូវបានស្រូបដោយខ្លួនយើងផ្ទាល់
ទោះបីជាតែក្តៅផ្សំពីអូសាឡាតក៏ដោយ, ប៉ុន្តែអ្នកស្រាវជ្រាវបានសម្គាល់ឃើញថា វាពិបាកក្នុងការផឹកដែលបង្កឲ្យជាគ្រួស ក្នុងតម្រងនោមនោះ។ ពួកគេបានបន្ថែមថា អ្នកដែលមានគ្រួសក្នុងតម្រងនោមដែលផឹកតែទឹកកក គួរតែពិនិត្យជាមួយនឹងគ្រូពេទ្យ ប្រសិនបើ ពួកវាកំពុងតែផលិតជាតិអូ សាឡាតច្រើនពេក៕

Wednesday, January 27, 2016

វិធីថែរក្សាសម្រស់ទាំង ៨ យ៉ាង ដែលស្ត្រីគ្រប់រូបគួរតែដឹង

តើអ្នកកំពុង​ចង់បង្ហាញសម្រស់​ដ៏ស្រស់​ផូផង់​ដល់មនុស្ស​ពិសេស​របស់អ្នក​មែនទេ? តើអ្នកកំពុង​ចំណាយ​ប្រាក់ និងពេលវេលា​លើការថែរក្សា​សម្រស់​របស់អ្នក​មែនទេ? ខាង​ក្រោមនេះ​ជាវិធីថែរក្សា​សម្រស់​របស់អ្នក​ដោយខ្លួនឯង។
ក្រៅពីការប្រើផលិត​សារធាតុគីមី​ សូមសាកល្បង​មកជ្រើសរើសផលិតផល​ធម្មជាតិ​ដើម្បី​ថែរក្សាសម្រស់ អ្នកនឹងទទួល​បានលទ្ធផល​ដែល​មិនគួរអោយជឿ។ខាងក្រោម​នេះជា វិធីថែរក្សាសម្រស់​បែបធម្មជាតិ​ទាំង ៨យ៉ាង៖
១. កម្ចាត់កោសិកា​ស្បែកងាប់
ស្ករត្នោតអាច​ជួយបន្ទន់ស្បែក​របស់អ្នក​ក្នុងរយៈពេលខ្លី។ យកស្ករត្នោត​លាយជាមួយទឹកឲ្យ​ខាប់ រួចលាប​លើផ្ទៃមុខ​របស់អ្នក។ លាង​សម្អាតចេញ ហើយ​សម្លឹងមើល​ស្បែកដ៏ទន់រលោង​របស់​អ្នក។
២. ព្យាបាលបញ្ហាប៉ោងសរសៃឈាម​ដោយប្រើប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកនូវសារធាតុដូចនឹង​ថ្នាំអាស្ពីរីន​ដែរ។ វាក៏អាច​ជួយពង្រឹងសរសៃឈាម​ផងដែរ។ ដើម្បីព្យាបាល​បញ្ហាប៉ោងសរសៃឈាម អ្នកត្រូវហាន់ប៉េ​ងប៉ោះជាបន្ទះស្តើងៗ រួចបិតលើសរសៃឈាម​ដែលឈឺចាប់​រយៈពេល ៣-៤ ម៉ោង។ រក្សាការ​បិតបន្ទះប៉េងប៉ោះ​ថ្មីត្រង់កន្លែង​ដដែល។ លាង​សម្អាត​វាចេញ។
៣. កម្ចាត់​បញ្ហាមុនក្បាល​ខ្មៅ
ម៉ាស់ស៊ុតស​អាចជួយរឹតបន្តឹង​រន្ធញើស ជួយកាត់​បន្ថយការកើត​មុនក្បាលខ្មៅ​ថ្មីៗ ក្នុងពេលកំពុង​កម្ចាត់​មុនក្បាល​ខ្មៅចាស់ៗ។ អ្វីដែល​អ្នកត្រូវ​ធ្វើគឺ លាបស៊ុតស​លើស្បែក​របស់អ្នក និង​ប្រើក្រដាស​ជូតមាត់​បិតលើវា​ថ្នមៗ។ បកក្រដាសជូតមាត់​ចេញ រួចលាបក្រែម​ផ្តល់សំណើម។៤. ព្យាបាលបញ្ហាក្រចកលឿង​ឲ្យប្រែទៅ​ជាស និងស្រស់​ស្អា
ត្រាំក្រចករបស់​អ្នកក្នុងទឹកក្រូចឆ្មា​រយៈពេល ១០-១៥នាទី​ជារៀងរាល់​ថ្ងៃ រហូត​ដល់​អ្នកទទួល​បានលទ្ធផល​ដែលអ្នក​ចង់បាន។
៥. កម្ចាត់​មុន និង​អាចម៌រុយ
ទឹកកក​អាចប្រើដើម្បីកម្ចាត់​អាចម៌រុយបាន​យ៉ាងឆាប់​រហ័ស។ ខ្ចប់ដុំទឹកកក​ក្នុងក្រណាត់​មួយ រួចញី​ត្រង់កន្លែង​កើតមុន និងអាចម៌រុយ​ក្នុងរយៈពេល ២-៣វិនាទី។ រង់ចាំរយៈ​ពេល ២-៣នាទី ហើយធ្វើបែប​នេះម្តងទៀត។
៧. រៀនពីវិធីកោររោមក្លៀក​ឲ្យបានត្រឹមត្រូវ
ប្រើសាប៊ូលាង​មុខដើម្បីកម្ចាត់​កោសិកាស្បែក​ងាប់ត្រង់ក្លៀក​របស់អ្នក។ បន្ទាប់​មកលាបក្រែមផ្តល់​សំណើម​ត្រង់កន្លែងដែល​អ្នកចង់កោរ ដូច្នេះឡាមរបស់អ្នក​អាចកម្ចាត់​រោមបាន​យ៉ាងងាយ​ដោយមិន​បណ្តាលឲ្យ​របួសត្រង់​ស្បែក។ រួចលាង​សម្អាតវា​ចេញ ប៉ុន្តែកុំជូតក្លៀក​របស់អ្នក។ ចៀសវាង​ការបាញ់ទឹក​អប់ត្រង់ក្លៀក។
៨. ប្រើទឹកដោះ​គោក្តៅ និងនំប៉័ង​ដើម្បីកម្ចាត់​រោមដុះ​ក្នុងសាច់
ដាក់ទឹកដោះគោកម្តៅក្នុង​សីតុណ្ហភាពក្តៅ​ល្មម។ ប្រើទឹកដោះគោក្តៅបន្តិច​លាបលើស្បែករបស់​អ្នក។ បន្ទាប់មកជ្រលក់​នំប៉័ងមួយដុំចូល​ទៅក្នុងទឹកដោះគោ​ដែលនៅ​សល់ រួច​បិតពីលើកន្លែង​ដែលដុះរោម​ក្នុងសាច់។ រង់ចាំរហូត​ដល់វាត្រជាក់។ អនុវត្តវិធីនេះ​ម្តងទៀត។ លើកទី ២ អ្នកត្រូវរក្សាការ​បិតនំប៉័ងលើស្បែក​របស់អ្នក ១០នាទី។ បន្ទាប់មក​ទៀត ប្រើម្ជុលស្អាត ហើយដង្កៀបស្តើងមួយ​ដើម្បីទាញរោមក្នុងសាច់​ចេញ។ ក្រោយពេល​ធ្វើរួច លាបក្រែមប្រឆាំង​នឹងមេរោគ ដើម្បីចៀសវាង​ការឆ្លងមេរោគ​លើស្បែក៕

កត្តាដែលនាំឲ្យលោកអ្នក ចេញមុននៅលើដងខ្លួន

ទាំងបុរស និងស្ត្រីអាចប្រឈមមុខនឹងបញ្ហាកើតមុនលើមុខ ប៉ុន្តែពួកមនុស្សមួយចំនួនក៏ជួបនឹងបញ្ហាកើតមុនលើដងខ្លួនផងដែរ។ ទោះបីជាមនុស្សជាច្រើនមានភាពអៀនខ្មាស់ដោយសារបញ្ហាកើតមុនលើដងខ្លួនក៏ដោយ តែអ្វីដែលសំខាន់នោះត្រូវដឹងថា វាអាចបង្ហាញពីបញ្ហាសុខភាព។ ខាងក្រោមនេះ ជាបញ្ហាដែលបណ្តោលឲ្យកើតមុនលើដងខ្លួន៖



ផ្នែក ក និងស្មា
ការកើតមុនត្រង់តំបន់ទាំងនេះអាចបណ្តាលមកពីការស្លៀកខោអាវតឹងពែក, ពិបាកនឹងដកដង្ហើម ឬការកកិតជាមួយនឹងកាបូប និងកាតាបស្ពាយ។ តែទោះបីជាយ៉ាងណា វាក៏អាចបណ្តាលមកពីកម្រិតអរម៉ូនតានតឹងកើនឡើងខ្ពស់ ឬការទទួលទានអាហារដែលមានផ្ទុកជាតិស្ករច្រើន។

ដើមទ្រូង
បញ្ហាកើតមុនលើដើមទ្រូងអាចបណ្តាលមកពីអាឡែកហ្ស៊ី ឬឆ្លងមេរោគផ្សិត។ បញ្ហាត្រង់កន្លែងនេះកើតឡើងនៅក្នុងប្រព័ន្ធរំលាយអាហារ។ ការទទួលទានជាតិស្ករច្រើនខ្លាំងពេកអាចបណ្តាលឲ្យកើតមានមេរោគផ្សិត និងការប្រតិកម្មអាហារអាចនាំឲ្យមានការប៉ះទង្គិចដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ។

កើតមុនលើដៃ
តើអ្នកសង្កេតឃើញមុនមានលក្ខណៈរឹង ពកតូចៗកើតនៅលើដើមដៃ ឬកំភួនដៃមែនទេ? នេះអាចជាសញ្ញានៃកង្វះសារធាតុចិញ្ចឹម ឬខ្សោយរបបអាហារ។

មុនលើក្បាលពោះ
លើក្បាលពោះរបស់អ្នកកម្រនឹងកើតមុនណាស់។ ប្រសិនបើមានមែន ទោះបីជាយ៉ាងណាគេណែនាំឲ្យស្លៀកខោអាវរលុងៗ និងកាត់បន្ថយការទទួលទានជាតិស្ករច្រើន។ 

កើតមុនលើជើង
ការកើតមុនលើជើង ជាពិសេសលើភ្លៅរបស់អ្នកអាចចង្អុលបង្ហាញថា មានប្រតិកម្ម ឬអាឡែកហ្ស៊ីនឹងសារធាតុគីមីនៅក្នុងផលិតផលប្រើប្រាស់លើខ្លួនដូចជា៖ សាប៊ូដុសខ្លួន, ថ្នាំលាប, ទឹកអប់។ ការឧស្សាហ៏កោររោមញឹកញាប់ក៏អាចជាកត្តានាំឲ្យដុះរោមក្នុងសាច់។

មុនខ្នង
បញ្ហាមុនខ្នងបណ្តាលមកពីការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ ឬប្រេងច្រើន, ការស្លៀកខោអាវតឹងណែនពេក។ សក្តានុពលផ្សេងទៀតបណ្តាលមកពីទម្លាប់គេងមិនបានគ្រប់គ្រាន់, ការបែកញើសច្រើន និងអាឡែកហ្ស៊ីស្បែក។

បញ្ហាកើតមុន អាចជាបញ្ហាមួយពិបាកនឹងព្យាបាល តែប្រសិនបើអ្នកយល់ពីមូលហេតុដែលបណ្តោលឲ្យវាកើតឡើង នោះអ្នកក៏អាចកម្ចាត់បានយ៉ាងងាយស្រួល៕

៣វិធីធម្មតាៗ តែ​មាន​ប្រសិទ្ធិភាព​កម្ចាត់ក្លិនក្លៀក​ខ្លាំងបំផុត

មូលហេតុនៃការកើត​ក្លិនក្លៀក គឺបណ្តោល​មក​ពី​ក្រពេញញើស​នៅ​ក្រោម​ក្លៀក​ និង​បាក់តេរីមាន​ការ​កើន​ឡើង។ នេះជា​ជំងឺទូទៅ​មួយ​​មិន​មាន​ផល​ប៉ះពាល់ដល់​សុខភាព ប៉ុន្តែ​វា​បានរំខាន​ដល់​ជីវិត​របស់​នៅ​ប្រចាំ​ថ្ងៃ និង​ទំនាក់​ទំនង​រប់សអ្នក។

ប្រសិនបើ​អ្នក​ស្ទាក់ស្ទើរ​ក្នុងការ​ជួបជាមួយនឹង​គ្រូពេទ្យ​ដើម្បី​ធ្វើការវះកាត់​ប្រពេញ​ញើស​ទេ អ្នក​អាច​អនុវត្តតាមវិធី​ធម្មជាតិ​ក៏មាន​ប្រសិទ្ធភាពដែរ។

១. ប្រើក្រូចឆ្មាស្រស់
ក្រូឆ្មាមាន​រសជាតិជូរ, ត្រជាក់, មាន​ប្រសិទ្ធិភាព​កាត់បន្ថយកំដៅ, ជាថ្នាំ​សំលាប់មេរោគ, ប្រឆាំងនឹងការរលាក។ ប្រភព​ធម្មជាតិ​នៃទឹកអាស៊ីត​នៅ​ក្នុងក្រូចឆ្មាអាចជួយសម្លាប់​បាក់តេរី​នៅ​លើ​ផ្ទៃស្បែក​ក្លៀក និង​អាស៊ីត​ខ្លាញ់​អាចជួយលុបបំបាត់​ញើស​ និងក្លិន​ក្លៀក។

វិធីសាមញ្ញបំផុត៖ បន្ទាប់ពី​ងូតទឹក យក​ក្រូចឆ្មាស្រស់មួយចំណិត​ត្រដុស​ត្រង់ក្លៀកប្រហែលជា ១០នាទី។ បន្ទាប់មក​ប្រើជ្រក់ទឹកក្តៅ​ឧណ្ឌៗ​មក​ជូតសម្អាត។ អនុវត្ត​ជារៀង​រាល់ថ្ងៃ អ្នកនឹងឃើញ​លទ្ធផល។

ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃការ​ព្យាបាលក្លិន​ក្លៀក​ គួរតែ​លាយ​ទឹកក្រូចឆ្មាមួយលីត្រ​សម្រាប់បរិភោគ​ក្នុងមួយថ្ងៃ។ ធ្វើបែបនេះ​អាចកាត់បន្ថយកំដៅ, បន្សាប​ជាតិពុល​នៅក្នុងរាងកាយ, ជួយកាត់បន្ថយ​ក្លិន​ខ្លួន​ដែល​បង្កឡើងដោយសារតែក្រពេញ​ញើស។

២. ពងទាស្ងោរ
បើ​យោង​តាម​ឱសថបុរាណ​ពងទាស្ងោរ​មាន​ប្រសិទ្ធិភាព​ក្នុងការ​ព្យាបាល​ក្លិន​ក្លៀក​ខ្លាំងណាស់។ ប្រសិនបើ​បាន​អនុវត្ត​ម្តងហើយ ម្តង​ទៀត​អ្នកនឹងមាន​អារម្មណ៍​ថា​ ក្លិន​ក្លៀន​ត្រូវបាន​បាត់​បង់​យ៉ាង​លឿន។
យកស៊ុតពីគ្រាប់មកស្ងោរឲ្យឆ្អិន រួច​បក​សំបក​ចេញ​ទាន់នៅ​ក្តៅៗ ហើយ​ខ្ចប់នឹងកូនកន្សែងមួយ​ដើម្បី​លុញ​នៅ​ក្រោម​ក្លៀកទាល់តែស៊ុត​ត្រជាក់​ទើប​ចេញវិញ។ អនុវត្ត​បែបនេះ​ឲ្យបាន​ទៀង​ទាត់​អ្នកនឹងទទួលបាន​ផល 

៣. ប្រើខ្ញីស្រស់
ខ្ញីស្រស់អាចជួយការពារ​ការ​បែបញើសក្លៀក និង​ជួយឲ្យក្លៀកស្ងួតបាន​យូរ។ តើ​គួរតែប្រើយ៉ាងម៉េច? អ្នកគ្រាន់តែ​ប្រើទឹកខ្ញីស្រស់យកទៅជូតសម្អាត​ក្លៀកឲ្យបាន​រៀង​រាល់ថ្ងៃ ដើម្បី​ជួយឲ្យស្បែកក្រោម​ក្លៀក​ស្ងួត និង​មាន​ក្លិន​ល្អឡើងវិញ៕

តារាកូរ៉េ នាង Clara Lee ចេញពីងូតទឹក រុំកន្សែង ចៃដន្យអី របូតកន្សែងនៅមុខកាមេរ៉ា (មានវីដេអូ)

កូរ៉េខាងត្បូង៖ នាង Clara Lee ត្រូរបានអ្នកគាំទ្រកូរ៉េ ស្គាល់នាងថាជាតារាសម្តែង និងជាតារាម៉ូដែល ដ៏ស៊ិចស៊ីចូលចិត្តបញ្ចេញដើមទ្រូងម្នាក់។
យោងទៅតាម វីដេអូឃ្លីបខ្លីមួយ ដែលបច្ចុប្បន្នកំពុងតែល្បីកក្រើក និងត្រូវបានគេចែកចាយបន្តគ្នា នៅគ្រប់បណ្តាញសង្គមនានានោះ គឺវីដេអូឃ្លីបរបស់នាង Clara Lee ដែលមានរយ:ពេល១នាទីជាង ដែលត្រូវបានគេឃើញថា នាងរាំពិតជាសប្បាយរីករាយណាស់ នៅមុខកាមេរ៉ា រហូតដល់ចៃដន្យអី កន្សែងដែលបានរុំនៅលើខ្លួនរបស់នាង (ចោមពុំ) ក៏បានរបូតជ្រុះទៅក្រោមនៅនាទី [0:53] ហើយនាងក៏ប្រញាប់លើក ដៃបិទអេក្រង់កាមេរ៉ាយ៉ាងលឿន ជាមួយនឹងទឹកមុខយ៉ាងភ្ងាក់ផ្អើល លើមុខរបស់នាងផងដែរ៕
ចង់ដឹងថាជ្រុះមែន ឬក៏ ជ្រុះលេង មោះមកមើលវីដេអូ របស់នាងទាំងអស់គ្នា៖

គំរូក្នុងការសរសេរ CV ដ៏ទាក់ទាញ ដែលឆាប់បានណាត់ជួបសម្ភាសន៏ការងារ

                                                    CURRICULUME VITAE

PERSONAL DATA:                                                                                                               PHOTO

Name            : ………………………………………
Sex                : ……………………………………….
Date of birth        : ………………………………………
Place of Birth        : ………………………………………
Marital Status        : ………………………………………
Nationality        : …………………………………………
Current Address    : …………………………………………
Mobile Phone        : …………………………………………
E-mail            : …………………………………………     

CAREER PROFILE:

Summary of your profile which helps employers decide if you are a suitable candidate.
Highest Qualification: High school, Associate, BBA or MBA….
Latest Career Level: Entry level / Middle / Senior/ Top / Fresh graduate
Year of Experience: ……………………………………………………
Latest Position: …………………………………………………………
Latest Job Function: ……………………………………………………
Latest Industry: …………………………………………………………
Latest Salary ($): ……………………………………………………….

JOB PREFERENCE:

Preferred Industrial: ……………………………………………
Preferred Location: …………………………………………….
Preferred Function: …………………………………………….
Preferred Position: ……………………………………………..
Expected Salary: ……………………………………………….
Availability: Immediately Available, one week, one month…….

EDUCATION:

Start date-End Date    : Qualification achieved/Name of University or school.
Start date-End Date    : Qualification achieved/Name of University or school.
Start date-End Date    : Qualification achieved/Name of University or school.
WORK EXPERIENCE:

Start date-end date    : Job Title & Company name
Key responsibilities
    ·Write down your job responsibilities briefly
    ·Write down your job responsibilities briefly
    ·Write down your job responsibilities briefly
    ·Write down your job responsibilities briefly
    ·Write down your job responsibilities briefly
    ·Write down your job responsibilities briefly
LANGAUGES:

List the languages and level …. 
SKILL:
List your own skills on personality, Communication, Computer skill…
TRAINING COURSE:

List all training course, seminar or workshop that you have joined and already achieved the certificates.
HOBBIES:

List your interest during free time or other habit activities.
SELF EVALUATION:            

Description about your self-evaluation.
PROFFESIONAL QUALIFICATION:

Certificate name: …………………………………
Issue By: …………………………………..
Year obtained: …………………………………….

REFERENCES:

List down at least two or three reference whom you know clearly and are able to detail your employment history as well as describe well your ability.