Monday, February 1, 2016

Apple Car បង្ហាញ​រាង​គំរូ​យ៉ាង​ប្រណិត​មួយ​កំផ្លេ

ព័ត៌មាន​រសើប​អំពី Apple Car ពេល​នេះ​កាន់​តែ​ឡើង​កម្ដៅ ដោយ​អ្នក​ជំនាញ​រចនា​រូបរាង​គំរូ iPhone, iPad, iPod ល្បី​ឈ្មោះ Luca Wredeបាន​រចនា​រូបរាង​ឡាន Apple ដែល​នឹង​មក​អង្រួន​ពិភព​បច្ចេកវិទ្យា​នៅ​ឆ្នាំ ២០២០។
គំរូ Apple Car ដែល Luca Wrede បាន​រចនា​ឡើង​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​លេចឮ​កន្លង​មក ហើយ​ត្រូវ​បាន​បង្ហោះ​ផ្តាច់​មុខ​ដោយ​គណនី​យូធូប​ឈ្មោះ Concept iPhone ដែល​បាន​បង្ហាញ​ពី​រូបរាង​ប្រណិត​ Apple Car អម​ដោយ​ស្លាក​ឡូហ្គូ ផ្លែ​ប៉ោម​នៅ​ពី​មុខ​យ៉ាង​ទាក់ទាញ។
 
ចំពោះ​ផ្នែក​ខាង​ក្នុង​របស់ Apple Car ឃើញ​ថា​បាន​បំពាក់​ដោយ​ផ្ទាំង​តាប្លូ​ធំ​និង​វែង​ជាមួយ​នឹង Browser Safari ស៊េរី​ថ្មី, Map, ជំនួយការ​សំឡេង Siri ហើយ​កាន់​តែ​ពិសេស​នោះ​ក្នុង​វីដេអូ​ក៏​បង្ហាញ​វត្តមាន Apple Watch ដែរ។
ភ្នាក់​ងារ​សារព័ត៌មានWall Street Journal បាន​បញ្ជាក់​ថា​គម្រោង​ផលិត​ឡាន​អគ្គិសនី​របស់ Apple មាន​ឈ្មោះ Titan ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ជួល​អ្នក​វិស្វករ​ជំនាញៗ​ដល់​ទៅ​ជាង ១ពាន់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​មេ Apple លោក Tim Cook តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។
 
ទោះ​ជា​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កក្រើក​យ៉ាង​នេះ​ក្តី ខាង Apple នៅ​ស្ងៀមស្ងាត់​មិន​​ឆ្លើយ​តប​ជា​ផ្លូវការ​ណាមួយ​ឡើយ ថា​ខ្លួន​ពិត​ជា​មាន​គម្រោង​បង្កើត Apple Car សម្រាប់​ឆ្នាំ ២០២០ ពិត​មែន​ឬ​យ៉ាង​ណា៕

No comments:

Post a Comment