នាពេលបច្ចុប្បន្ននេះមនុស្សជាច្រើនតែងតែប្រឈមមុខទៅនឹងបញ្ហាមាត់ធ្មេញ ពិសេសនោះគឺពុកធ្មេញឬ៏យើងហៅម្យ៉ាងទៀតថា ដង្កូវស៊ីធ្មេញ។ នៅពេលដែលធ្មេញរបស់អ្នកចេះតែពុកហើយសឹកបន្តិចម្តងៗ រហូតដល់ឬសធ្មេញហើយនោះ អ្នកនឹងមានការឈឺចាប់យ៉ាងខ្លាំង ដោយមិនអាចពណ៌នាបានលុះត្រាតែអ្នកធ្លាប់ឈឺបានដឹងថា វាឈឺប៉ុនណា។

ដើម្បីបំបាត់នូវបញ្ហាខាងលើគឺអ្នកត្រូវទៅជួបនឹងគ្រូពេទ្យធ្មេញ(ទន្តពេទ្យ) ដើម្បីធ្វើការព្យាបាល តែចុះបើសិនជាអ្នកឈឺពាក់កណ្តាលអាធ្រាតនោះតើអ្នកនឹងធ្វើយ៉ាងណាដែរ? នៅពេលដែលអ្នកឈឺធ្មេញគឺអ្នក ដេកមិនលក់នោះទេ ហើយចេះតែរសាប់រសល់ ធ្វើអ្វីក៏មិនកើតដែរ តែកុំបារម្ភ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអាចជួយអ្នកអោយ បំបាត់នូវបញ្ហាឈឺធ្មេញបានយ៉ាងមានប្រសិទ្ធភាព៖
១). ការប្រើប្រាស់ខ្ទឹមបារាំង
អ្នកគ្រាន់តែចិតខ្ទឹមបារាំងមួយចំណិត ហើយ យកវាទៅដាក់ស៊កចូលក្នុងប្រហោងធ្មេញ នោះអ្នកនឹងមានអារម្មណ៏ថាធូរស្បើយ ជាមិនខានឡើយ។ លើសពីនេះទៅទៀត បើសិនជាអ្នកទទួលនូវខ្ទឹមបារាំងជារៀងរាល់ថ្ងៃនោះ វាអាចជួយអោយធ្មេញរបស់អ្នកកុំអោយមានប្រហោងបានទៀតផង។
២). ការប្រើប្រាស់ទឹកក្តៅអ៊ុនៗ
នៅពេលដែលអ្នកឈឺធ្មេញ ដោយសារតែមានកង្កូវស៊ី(ធ្មេញពុក) អ្នកអាចប្រើប្រាស់ទឹកក្តៅអ៊ុនៗ ដុសជាមួយនឹងច្រាសដុសធ្មេញបាន ហើយអ្នកក៏អាច ខ្ពុរមាត់ជាមួយ មួយនឹងអំបិល ដ៏អាចកាត់បន្ថយការឈឺចាប់បានដែរ។
No comments:
Post a Comment