Wednesday, February 3, 2016

តួស្រីរឿងទីតានិច ប្រាប់បង្ហើបឲ្យដឹងថា តាមពិតតួប្រុស វគ្គចុងក្រោយត្រូវ... (មានវីដេអូ)

អាមេរិក៖ តារាសម្តែងហូលីវូដ នាង Kate Winslet ដែលគ្រប់គ្នាស្គាល់ថាជាតួនាងកុលាប (Rose) ក្នុងរឿងកប៉ាល់ទីតានិច បានបង្ហើបពីអាថ៌កំបាំងមួយ ក្នុងរឿងដ៏ល្បីល្បាញមួយនេះ។
ជាការពិតណាស់ខ្សែភាពយន្ត រឿងកប៉ាល់ទីតានិច គឺជាភាពយន្តស្នេហាសោកសៅបំផុតមួយ ដែលចុងបញ្ចប់នៃសាច់រឿង ក្រោយពេលដែលកប៉ាល់ទីតានិចបានលិចបាត់ តួប្រុស Jack សម្តែងដោយលោក Leonardo DiCaprio សុខចិត្តស្លាប់ខ្លួន ដើ​ម្បីជួយសង្គ្រោះគូស្នេហ៍ ឈ្មោះនាង Rose សម្តែងដោយ តារាស្រី Kate Winslet ដោយការគេងលើកំណាត់ទ្វារបន្ទប់កប៉ាល់អណ្តែតតែម្នាក់ឯង ហើយចំណែករូបគាត់ត្រូវកកស្លាប់ ក្នុងមហាសមុទ្រអាត្លង់ទិចដ៏សែនត្រជាក់។ ឈុតចុងក្រោយនេះហើយ បានធ្វើឲ្យអ្នកទស្សនានៅជុំវិញពិភពលោក មានភាពសោកសៅ និងក្តុកក្តួលបំផុត រហូតដល់មានមនុស្សសម្រក់ទឹកភ្នែក ក្នុងរោងភាពយន្តជាច្រើនផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ឈុតខាងលើនេះ ត្រូវបានអ្នកទស្សនាជាច្រើន មិនអស់ចិត្តត្រង់ថា កំណាត់ទ្វារបន្ទប់កប៉ាល់មួយនោះ មើលទៅទំនងអាចជាដាក់មនុស្សបានពីរនាក់ ប្រសិនបើពួកគេចេះចែករំលែកកន្លែងឲ្យគ្នា ហើយតួប្រុសក៏មិនសម ស្លាប់យ៉ាងកំសត់យ៉ាងដូចនោះដែរ។ ទាក់ទងនឹងមតិនេះដែរ សាមីខ្លួនតួឯកស្រី នាង Kate Winslet  ក៏បានបង្ហើបឲ្យដឹងដូចគ្នាដែរថា តាមពិតទៅតួប្រុស Jack អាចនឹងត្រូវជួយសង្គ្រោះ និងរស់រានមានជីវិត នៅចុងបញ្ចប់នៃសាច់រឿង។

ជំទាស់នឹងគំនិតខាងលើ អ្នកដឹកនាំរឿងកប៉ាល់ទីតានិច លោក James Cameron បានឲ្យដឹងថា គ្មានកន្លែងទំនេរសម្រាប់ឲ្យតួប្រុស Jack អាចគេងលើកំណាត់ទ្វារនោះបានទេ បើគិតតាមធរណីមាត្រ។ តែទោះជាយ៉ាងណាក៏ដោយ មានអ្នកគាំទ្រមួយចំនួនបានបង្ហាញ ភស្តុតាងជារូបថត ដោយធ្វើការប្រៀបធៀបកំណាត់ទ្វារនោះ ជាមួយនឹងវិធីដែលអាចជិះបានពីរនាក់ ឃើញថាសមហេតុសមផលពិតមែន៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖



Monday, February 1, 2016

មើល​ព្រះ​សង្ឃ​និង​ប្រជាជន​ថៃ ​បក​ស្រាយ​ចំពោះ​រឿង​តុក្កតា​មាន​វិញ្ញាណ

ប្រជាជន​ថៃ កំពុង​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​ការ​ទិញ​កូន​តុក្កតា​ជ័រ​ដើម្បី​មក​ចិញ្ចឹម ដោយ​មាន​ជំនឿ​ថា​ពួកគេ​អាច​មាន​ជីវិត ​និង​ជួយ​ពួកគេ​ឱ្យ​មាន​សុភមង្គល​បាន។


ទន្ទឹម​នឹង​រឿង​ខាង​លើ​នេះ​ដែរ មាន​មតិ​ជា​ច្រើន​កំពុង​តែ​វែកញែក​គ្នា ដោយ​ខ្លះ​បាន​និយាយ​ថា​វា​ជា​រឿង​ឆ្គួត​បំផុត ដែល​មនុស្ស​ទៅ​ឱ្យ​តម្លៃ​លើ​តុក្កតា ​ទុក​វា​ដូចជា​កូន​របស់​ខ្លួន​នោះ។ ខណៈ​ដែល​ខ្លះ​ទៀត យល់​ឃើញ​ថា​បាន​រស់​នៅ​ជាមួយ​កូន​តុក្កតា​ជ័រ​នេះ អាច​ឱ្យ​ពួកគេ​សប្បាយ​ចិត្ត រស់​នៅ​ស្រួល សុខ​សប្បាយ រក​ស៊ី​មាន​បាន។
ចំពោះ​បញ្ហា​នេះ​ដែរ Angkor Post ​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ទៅ​ទស្សនា​វីដេអូ​សម្ភាសន៍​ផ្ទាល់​ជាមួយ​ព្រះ​សង្ឃ និង​ប្រជាជន​នៅ​ប្រទេស​ថៃ​មួយ​ចំនួន៖

ប្រជាជនខ្មែរផ្ទុះកំហឹងលើវីដេអូ Frozen មួយដែលថា”អង្គរវត្តនៅក្នុងប្រទេសថៃ”

មានការរចនាជាវីដេអូនៃដំណើរកម្សាន្តជុំវិញពិភពលោករបស់តួអង្គស្រី Elsa និង Anna នៅក្នុងរឿង Frozen បង្ហោះចូលទៅក្នុងបណ្តាញសង្គមវីដេអូ Youtube។ តែការធ្វើវីដេអូនេះបានប៉ះពាល់ដល់ប្រជាជនខ្មែរជាខ្លាំងដោយបានរចនា រូបទង់ជាតិប្រទេសថៃ ដាក់លើរូបភាពប្រាង្គប្រាសាទអង្គរវត្តខ្មែរយើងទៅវិញ។ វីដេអូនេះត្រូវបានអ្នកចូលមើលជាង ១៣ លាននាក់ទៅហើយ ហើយក៏មានកូនខ្មែរ Comment ឲ្យកែតម្រូវពីក្រោមវីដេអូមួយហ្នឹងនៅក្នុងបណ្តាញសង្គមវីដេអូ Youtube ថែមទៀតផង។
នៅចាំអីទៀតទស្សនាទាំងអស់គ្នា….




Apple Car បង្ហាញ​រាង​គំរូ​យ៉ាង​ប្រណិត​មួយ​កំផ្លេ

ព័ត៌មាន​រសើប​អំពី Apple Car ពេល​នេះ​កាន់​តែ​ឡើង​កម្ដៅ ដោយ​អ្នក​ជំនាញ​រចនា​រូបរាង​គំរូ iPhone, iPad, iPod ល្បី​ឈ្មោះ Luca Wredeបាន​រចនា​រូបរាង​ឡាន Apple ដែល​នឹង​មក​អង្រួន​ពិភព​បច្ចេកវិទ្យា​នៅ​ឆ្នាំ ២០២០។
គំរូ Apple Car ដែល Luca Wrede បាន​រចនា​ឡើង​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​លេចឮ​កន្លង​មក ហើយ​ត្រូវ​បាន​បង្ហោះ​ផ្តាច់​មុខ​ដោយ​គណនី​យូធូប​ឈ្មោះ Concept iPhone ដែល​បាន​បង្ហាញ​ពី​រូបរាង​ប្រណិត​ Apple Car អម​ដោយ​ស្លាក​ឡូហ្គូ ផ្លែ​ប៉ោម​នៅ​ពី​មុខ​យ៉ាង​ទាក់ទាញ។
 
ចំពោះ​ផ្នែក​ខាង​ក្នុង​របស់ Apple Car ឃើញ​ថា​បាន​បំពាក់​ដោយ​ផ្ទាំង​តាប្លូ​ធំ​និង​វែង​ជាមួយ​នឹង Browser Safari ស៊េរី​ថ្មី, Map, ជំនួយការ​សំឡេង Siri ហើយ​កាន់​តែ​ពិសេស​នោះ​ក្នុង​វីដេអូ​ក៏​បង្ហាញ​វត្តមាន Apple Watch ដែរ។
ភ្នាក់​ងារ​សារព័ត៌មានWall Street Journal បាន​បញ្ជាក់​ថា​គម្រោង​ផលិត​ឡាន​អគ្គិសនី​របស់ Apple មាន​ឈ្មោះ Titan ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​ជួល​អ្នក​វិស្វករ​ជំនាញៗ​ដល់​ទៅ​ជាង ១ពាន់​ ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​មេ Apple លោក Tim Cook តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។
 
ទោះ​ជា​មាន​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កក្រើក​យ៉ាង​នេះ​ក្តី ខាង Apple នៅ​ស្ងៀមស្ងាត់​មិន​​ឆ្លើយ​តប​ជា​ផ្លូវការ​ណាមួយ​ឡើយ ថា​ខ្លួន​ពិត​ជា​មាន​គម្រោង​បង្កើត Apple Car សម្រាប់​ឆ្នាំ ២០២០ ពិត​មែន​ឬ​យ៉ាង​ណា៕

ហេតុ​ផល​ដែល​មនុស្ស​ប្រុស​ត្រូវ​តែ​ពាក់​នាឡិកា​រាល់​ថ្ងៃ

នាឡិកា​ជា​វត្ថុ​សំខាន់​ខ្លាំង​ណាស់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី​សុទ្ធ​តែ​ត្រូវ​ការ​វា​ដើម្បី​ប្រើប្រាស់ ដូចជា​ទុក​សម្រាប់​មើល​ម៉ោង​និង​ផ្ទៀង​ទាត់​ពេល​វេលា​ឱ្យ​បាន​ម៉ត់ចត់។ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ទូរសព្ទ​ស៊េរី​ទំនើប​លេច​មុខ​មក​លើ​ទីផ្សា នាឡិកា​ចាប់​ផ្ដើម​ការ​ជា​វត្ថុ​មិន​សូវ​មាន​តម្លៃ​ទៀត​នោះ​ទេ ព្រោះ​មាន​តែ​ទូរសព្ទ​មួយ​គឺ​គ្រប់គ្រាន់​ហើយ។
ប៉ុន្តែ​ជាក់​ស្ដែង​ទៅ សម្រាប់​បុរស​វិញ នាឡិកា​នៅ​តែ​ជា​គ្រឿង​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ដដែល ដើម្បី​បញ្ជាក់​ថា​បុរស​ម្នាក់​នោះ​គឺ​ជា​បុរស​ពិត។ តាម​ការ​ស្រាវជ្រាវ​នៅ​អាមេរិក​បាន​ឱ្យ​ដឹង​ថា ប្រុស​ៗ​ដែល​ពាក់​នាឡិកា​ត្រូវ​បាន​នារី​ៗ ទុក​ជា​បុរស​គោរព​ពេល​វេលា ​មាន​ទំនួល​ខុស​ត្រូវ ​ហើយ​មាន​ការ​ទាក់ទាញ ជាង​បុរស​មិន​ពាក់​នាឡិកា។

ហេតុ​ផល​មួយ​ទៀត នៅ​ពេល​ដែល​ប្រុស​ៗ​ពាក់​នាឡិកា ស្លៀកពាក់​អ្វី​ក៏​មើល​ទៅ​សមរម្យ សុភាព​រាបសារ និង​ជា​ពិសេស​សង្ហា​ខ្លាំង​ណាស់ ​នៅ​ពេល​ពួកគេ​ពាក់​អាវ​ធំ​ហើយ​មាន​នាឡិកា​នៅ​នឹង​ដៃ។

តើនឹងមានអ្វីកើតឡើងបើសិនជាអ្នកមានប្រជ្រុយនៅលើបបូរមាត់??

មនុស្សយើងម្នាក់ៗគឺតែងតែមានប្រជ្រុយ នៅលើរាងកាយ ហើយប្រជ្រុយនីមួយអាចប្រាប់ពីសុខភាព សុខភមង្គល ហើយនិតទ្រព្យសម្បត្តិ៏ហើយនិងជោគវាសនារបស់អ្នកបាន។ ខាងក្រោមនេះគឺជាប្រជ្រុយទាំង ៧ កន្លែងនៅលើរាងកាយដែលអាចបញ្ជាក់ពីជោគវាសនារបស់អ្នក។

១).ប្រជ្រុយនៅក្បែរត្រចៀក៖អ្នកដែលមានប្រជ្រុយនៅក្បែរគុម្ពត្រចៀកដូចនៅក្នុងរូបគឺ បញ្ជាក់ថា អ្នកនឹងធ្វើដំណើរចាកចេញពីស្រុកកំណើតទៅរស់នៅកន្លែងឆ្ងាយៗ ដោយប្រការណាផ្សេងៗ ដូចជា ទៅបន្តការសិក្សា រៀបអាពាហ៏ពិពាហ៏ជាដើម។ បើសិនជាប្រជ្រុយនេះវាមើលទៅឃើញច្បាស់នោះ គឺបានបញ្ជាក់ថា វាពិតជាអាក្រក់ណាស់ ហើយបើសិនជាអ្នកធ្វើអាជីវកម្មណាមួយនោះអ្នកនឹងរកស៊ីខាតមិនខានឡើយ។
២) ប្រជ្រុយនៅចំកណ្តាលក្តោងច្រមុះ៖បើសិនជាអ្នកមានប្រជ្រុយទៅចំកណ្តាលក្តោងច្រមុះ គឺអាចបញ្ជាក់ប្រាប់ថា អ្នក នឹងក្លាយជាមនុស្សម្នាក់ដែលជោគជ័យ រកស៊ីមានបាន។
៣).ប្រជ្រុយក្រោមចិញ្ចើម៖ បញ្ជាក់ថា អ្នកជាមនុស្សដែលចេះយកចិត្តទុកដាក់ចំពោះកិច្ចការងារ ហើយក៏បានធ្វើជាអ្នកដឹកនាំគេមួយរូបផងដែរ។
៤). ប្រជ្រុយនៅលើ បបូរមាត់៖ អ្នកគឺជាមនុស្សដែលមានប្រជាប្រិយភាពបំផុតចំពោះមនុស្សទូទៅ ហើយក៏ជាមនុស្សដែលមានទំនាក់ទំនងល្អមានគេស្រឡាញ់រាប់អានច្រើនផងដែរ។
៥). ប្រជ្រុយនៅលើថ្ពាល់៖ បើសិនជាអ្នកមានប្រជ្រុយនៅលើថ្ពាល់គឺបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានអំណាចម្នាក់ នៅកន្លែងធ្វើការងារ ហើយក៏មានអ្នកដទៃកោតខ្លាចគោរពផងដែរ
៦). ប្រជ្រុយនៅលើបាតដៃ៖  ជាមនុស្សដែលមានខ្ជះខ្ជាយលុយកាក់នោះទេ ហើយមិនយូរមិនឆាប់នឹងបានក្លាយជា ចៅហ្វាយនាយមិនខានឡើយ។
៧). ប្រជ្រុយនៅលើបាតជើង៖ អ្នកដែលមានប្រជ្រុយនៅលើបាតជើងគឺជាមនុស្សដែលចូលចិត្តដើរហើរច្រើន គួរអោយគត់សម្គាល់។

ធ្វើយ៉ាងណាបើសិនអ្នកឈឺធ្មេញទាំងកណ្តាលយប់? ចុចអានអ្នកនឹងភ្ញាក់ផ្អើលមិនខាន

នាពេលបច្ចុប្បន្ននេះមនុស្សជាច្រើនតែងតែប្រឈមមុខទៅនឹងបញ្ហាមាត់ធ្មេញ ពិសេសនោះគឺពុកធ្មេញឬ៏យើងហៅម្យ៉ាងទៀតថា ដង្កូវស៊ីធ្មេញ។ នៅពេលដែលធ្មេញរបស់អ្នកចេះតែពុកហើយសឹកបន្តិចម្តងៗ រហូតដល់ឬសធ្មេញហើយនោះ អ្នកនឹងមានការឈឺចាប់យ៉ាងខ្លាំង ដោយមិនអាចពណ៌នាបានលុះត្រាតែអ្នកធ្លាប់ឈឺបានដឹងថា វាឈឺប៉ុនណា។
tooth-ache
ដើម្បីបំបាត់នូវបញ្ហាខាងលើគឺអ្នកត្រូវទៅជួបនឹងគ្រូពេទ្យធ្មេញ(ទន្តពេទ្យ) ដើម្បីធ្វើការព្យាបាល តែចុះបើសិនជាអ្នកឈឺពាក់កណ្តាលអាធ្រាតនោះតើអ្នកនឹងធ្វើយ៉ាងណាដែរ? នៅពេលដែលអ្នកឈឺធ្មេញគឺអ្នក ដេកមិនលក់នោះទេ ហើយចេះតែរសាប់រសល់ ធ្វើអ្វីក៏មិនកើតដែរ តែកុំបារម្ភ ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗដែលអាចជួយអ្នកអោយ បំបាត់នូវបញ្ហាឈឺធ្មេញបានយ៉ាងមានប្រសិទ្ធភាព៖
១). ការប្រើប្រាស់ខ្ទឹមបារាំង
អ្នកគ្រាន់តែចិតខ្ទឹមបារាំងមួយចំណិត ហើយ យកវាទៅដាក់ស៊កចូលក្នុងប្រហោងធ្មេញ នោះអ្នកនឹងមានអារម្មណ៏ថាធូរស្បើយ ជាមិនខានឡើយ។  លើសពីនេះទៅទៀត បើសិនជាអ្នកទទួលនូវខ្ទឹមបារាំងជារៀងរាល់ថ្ងៃនោះ វាអាចជួយអោយធ្មេញរបស់អ្នកកុំអោយមានប្រហោងបានទៀតផង។
២). ការប្រើប្រាស់ទឹកក្តៅអ៊ុនៗ
នៅពេលដែលអ្នកឈឺធ្មេញ ដោយសារតែមានកង្កូវស៊ី(ធ្មេញពុក) អ្នកអាចប្រើប្រាស់ទឹកក្តៅអ៊ុនៗ ដុសជាមួយនឹងច្រាសដុសធ្មេញបាន ហើយអ្នកក៏អាច ខ្ពុរមាត់ជាមួយ មួយនឹងអំបិល ដ៏អាចកាត់បន្ថយការឈឺចាប់បានដែរ។